Thursday, March 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេតវិមាននិយាយថា អត្រាការចាក់វ៉ាក់សាំងកូវីដ១៩ បច្ចុប្បន្ន បង្ហាញពីនិន្នាការវិជ្ជមាន

អ្នកនាំពាក្យសេតវិមាន បាននិយាយកាលពីថ្ងៃចន្ទទី ២៦ ខែកក្កដាកន្លងទៅថា ការកើនឡើងនូវករណី
វីរុសថ្មីដែលទាក់ទងនឹងមេរោគបម្លែងថ្មីDelta កំពុងជំរុញឱ្យអ្នកជំនាញសុខាភិបាលពិភាក្សា ពីយុទ្ធសាស្ត្រកាត់បន្ថយ ដូចជាការណែនាំថ្មីៗលើការម៉ាស់ជាដើម។

លោកស្រី Psaki បានចាប់ផ្តើមផ្តល់ព័ត៌មានសង្ខេបប្រចាំថ្ងៃ ជាមួយរបាយការណ៍អំពី ការវិវឌ្ឍនៃមេរោគ ដោយនិយាយថា មានការកើនឡើងគួរឱ្យកត់សម្គាល់ចំពោះករណីជំងឺកូវីដ១៩ ក្នុងចំណោមជនជាតិអាមេរិក ដែលមិនបានទទួលបានការចាក់វ៉ាក់សាំង ប៉ុន្តែអ្នកដែលបានទទួលបានវ៉ាក់សាំង រួមកំពុងរួចផុតពីការធ្វើទុក្ខធ្ងន់ធ្ងររបស់ជំងឺ។

លោកស្រីបាននិយាយថា មិនទាន់មានសញ្ញាណាមួយនៅឡើយទេ ដែលថាមេរោគបម្លែងថ្មី Delta ត្រូវទទួលខុសត្រូវ ចំពោះការឆ្លងថ្មីជាច្រើន ដែលកំពុងជះឥទ្ធិពល ដល់សេដ្ឋកិច្ចអាមេរិក។
ការណែនាំចុងក្រោយពីមជ្ឈមណ្ឌល ត្រួតពិនិត្យជំងឺបាននិយាយ ថាមនុស្សដែលចាក់វ៉ាក់សាំង មិនចាំបាច់ពាក់ម៉ាស់ នៅក្នុងកន្លែងមួយចំនួននោះទេ ប៉ុន្តែនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការពិភាក្សាជាច្រើនទៀត ថាតើម៉ាស់គួរត្រូវពាក់ឡើងវិញដែរឬទេ៕
ប្រភព៖ CNA
រក្សាសិទ្ធិដោយ៖CEN

×