ខេត្តបន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើង ១ក្រុមប្រដាប់ដោយកាំបិត និងដុំថ្ម បានធ្វើសកម្មភាព ដេញកាប់ និងគប់ជនរងគ្រោះម្នាក់ ផ្អើលពេញក្រុងសិរីសោភ័ណ បន្ទាប់ ពីធ្វើសកម្មភាព ពួកគេបាន រត់គេចបាត់អស់ ។
សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ តាមដានរយៈកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ការ ឃាត់ខ្លួនបានក្មេងស្ទាវ១នាក់។
ករណីនេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ទើបកម្លាំងកង រាជអាវុធហត្ថ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ យូរ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ នៅចំណុចផ្លូវចុះរោងចក្រទឹកស្អាត ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រួមទាំងដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាCD ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-4750 ដែលជាម៉ូតូជិះធ្វើសកម្មភាព ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។
សូមបញ្ជាក់ថា នៅមុខកម្លាំងកងរាជអាវុធហត្ថ ជនសង្ស័យ (ក្មេងទំនើង ) បានឆ្លើយសារភាពថា ៖ រូបគេពេលដេញកាប់នោះ មានគ្នា៤នាក់ ១គឺជារូបខ្លួន រួមមាន ១ . ឈ្មោះ យូរ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ទាំងអស់រស់នៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២ . ឈ្មោះ អាំង ពុយរាំង ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ៣ . ឈ្មោះ រ័ត្ន អាយុប្រហែល១៦ឆ្នាំ ៤ . មិនស្គាល់ឈ្មោះ ត្រូវជាមិត្តភក្តិរបស់ឈ្មោះ រ័ត្ន។

បានធ្វើសកម្មភាពជិះម៉ូតូដេញកាប់ និងគប់ដុំថ្មទៅលើជនរងគ្រោះឈ្មោះ ផេម ទីណា ភេទប្រុស បណ្តាលឲ្យរបួស ព្រោះមានរឿងគំនុំចាស់កន្លងមក រួចក៏ធ្វើការ រត់គេចខ្លួនបាត់អស់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

