Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក ត្រូវការតុល្យភាពអំណាច ជាមួយចិន នៅក្នុងតំបន់

បរទេស ៖ ក្រោយពេលមកដល់ទឹកសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ មិនទាន់បានប៉ុន្មានម៉ោងផង លោករដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិក ត្រូវតែមានតុល្យភាពអំណាចជាមួយនឹងចិន នៅក្នុងតំបន់។

លោក Lloyd Austin ប្រមុខក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅសិង្ហបុរី ថា លោកប្តេជ្ញាចិត្ត នឹងធ្វើឲ្យមានទំនាក់ទំនង ក្នុងន័យស្ថាបនាជាមួយចិន ហើយដោះស្រាយលើបញ្ហាប្រឈមរួម។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី ក៏បានដាក់ចេញនូវចក្ខុវិស័យ លើចំណងទាក់ទងជាមួយនឹងទីក្រុងប៉េកាំង ចំពេលទំនាក់ទំនង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១ និងលេខ២ នេះ កំពុងតែធ្លាក់ចុះមកដល់ចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ចុងក្រោយនេះ។

សារព័ត៌មាន CNA បានផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ថា អាមេរិកតែងតែចាត់ទុកចិន ជាចំណុចស្នូល នៃគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បញ្ហានេះ ធ្វើឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ត្រូវតែប្រជែង លើភូមិសាស្រ្ដនយោបាយដ៏សំខាន់ជាមួយទីក្រុងប៉េកាំង។

លោ Lloyd Austin បានសង្កត់ធ្ងន់ថា «ឥរិយាបថធម្មតារបស់ទីក្រុងវ៉ាស៊ីនតោន ផ្ដោតទៅលើអស្ថិរភាព ចាប់តាំងពីដែនកោះតៃវ៉ាន់ រហូតដល់សមុទ្រចិនខាងត្បូង។ ដូច្នេះ អាមេរិកត្រូវតែស្វែងរកនូវទំនាក់ទំនង ប្រកបដោយស្ថិរភាពជាចំហ សម្រាប់ប្រទេសទាំង២ ដើម្បីកាត់បន្ថយនូវភាពតានតឹង។

លោ Lloyd Austin បានបញ្ជាក់ទៀតថា «យើងនឹងមិនរួញរាទេ ប្រសិនបើផលប្រយោជន៍របស់យើង ត្រូវរងនូវការគំរាមកំហែង បើទោះជាយើងមិនចង់ប្រឈមមុខក៏ដោយ។ ខ្ញុំប្ដេជ្ញាស្វែងរកទំនាក់ទំនង ប្រកបដោយការស្ថាបនា និងមានតុល្យភាពអំណាចជាមួយនឹងចិន ដោយរួមទាំងវិបត្ដិ ដែលចេះតែកើនឡើង ពាក់ព័ន្ធនឹងកងទ័ពរំដោះប្រជាជនចិន (PLA) ។

សារព័ត៌មាន CNA បានបន្ដថា មន្រ្ដីការទូតចិនម្នាក់ នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ដ៏កម្រជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា កំពុងតែបង្កើត «សត្រូវស្រមោល» សម្រាប់បង្វែរចំណាប់អារម្មណ៍ អំពីបញ្ហាផ្សេងៗ ក្នុងតំបន់ និងស្វែងរកឱកាសមក សង្កត់លើចិន។

លោក Austin បានបន្ថែមថា បណ្ដាប្រទេសមហាអំណាចធំៗ ចាំបាច់ត្រូវតែធ្វើជាគំរូ តាមតម្លាភាព និងទំនាក់ទំនងគ្នា។ លោករដ្ឋមន្រ្ដី ថ្លែងបែបនេះ មុនពេលទៅបំពេញទស្សនកិច្ច នៅវៀតណាម និងហ្វីលីពីន នាចុងសប្ដាហ៍នេះ។ លោករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ អំពីសារសំខាន់ នៃសម្ពន្ធមិត្ត ខណៈបណ្ដាប្រទេសនានា នៅក្នុងតំបន់ កំពុងតែតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ជុំវិញការព្រួយបារម្ភ អំពីឥរិយាបថដែលកំពុងតែកើនឡើងរបស់ទីក្រុងប៉េកាំង ខណៈប្រទេសក្នុងតំបន់ ត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារដ៏ធំរបស់ចិន។

លោកមន្រ្ដីការពារជាតិអាមេរិក បានបញ្ជាក់ទៀតថា «យើងនឹងមិនសួរដល់បណ្ដាប្រទេសទាំអស់ នៅក្នុងតំបន់ ត្រូវជ្រើសរើស រវាងអាមេរិក និងចិន នោះទេ។ ប៉ុន្ដែជាការពិត មិត្តរបស់យើងជាច្រើន នៅក្នុងតំបន់ មានទំនាក់ទំនងជាមួយអាមេរិកយូរជាចិន។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានបង្កើនការដាក់ទណ្ឌកម្មទៅលើចិន បន្ថែមទៀត ក្រោមការចោទប្រកាន់ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស នៅក្នុងខេត្តស៊ីជាង ( Xinjiang ) និងហុងកុង។ ទណ្ឌកម្មរបស់ប្រធានាធិបតីអាមេរិកនេះ បានផ្ដោតគោលដៅទៅលើមន្រ្ដីចិនជាច្រើននាក់។

ក្រុមអ្នកវិភាគ បានលើកឡើងថា ដំណើរមកកាន់តំបន់អាស៊ានរបស់ប្រមុខក្រសួងការពារជាតិ សហរដ្ឋអាមេរិករូបនេះ ជាសញ្ញាបង្ហាញថា សហរដ្ឋអាមេរិក នឹងមិនអនុញ្ញាតឲ្យចិន ពង្រីក ឥទ្ធិពលគ្របដណ្ដប់ ទាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ាននោះឡើយ។ ចិនតែងតែអះអាងថា ភាគច្រើន នៃដែនសមុទ្រចិនខាងត្បូង ដែលមានទំហំ៣,៥លានគីឡូម៉ែត្រការ៉េ សម្បូរទៅដោយជីវចម្រុះ ឧស្ម័ន និងរ៉ែជាច្រើនប្រភេទនោះ ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន។ ដោយសារតែការអះអាងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ទើបបង្កឲ្យមានជម្លោះជាមួយនឹងវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប៊្រុយណេ។

ស្របគ្នានេះដែរ សហរដ្ឋអាមេរិក តែងតែបញ្ជូនកងនាវាចម្បាំង និងនាវាផ្ទុកយន្ដហោះ ឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ក្រោមរូបភាពថា នេះជាសេរីភាព នៃការធ្វើនាវាចរណ៍ ស្របតាមច្បាប់អន្ដរជាតិ។ ទន្ទឹមគ្នានេះ អង់គ្លេស ជប៉ុន អូស្រ្ដាលី បារាំង ក៏បានបញ្ជូននាវាចម្បាំងមកកាន់តំបន់នេះ ទើបធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងចិន។

បើតាមការប៉ាន់ប្រមាណ ពាណិជ្ជកម្មឆ្លងកាត់ដែនសមុទ្រចិនខាងត្បូង ទៅកាន់ទីផ្សារពិភ
ពលោក មានទំហំទឹកប្រាក់ប្រហែល ៣លានលានដុល្លារ ឬ($3Tillion = 3 000 000 000 000) ៕ រក្សាសិទ្ធិដោយ៖សារាយ SN

×