Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វ៉ាក់សាំង Johnson&Johnson ដែលជាជំនួយអាមេរិកតាមរយៈយន្តការកូវ៉ាក់ នឹងដឹកមកដល់កម្ពុជានៅថ្ងៃសុក្រនេះ

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាងមួយលានដូស ដល់ប្រជាជនកម្ពុជា។ យើង កំពុងតែធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាល យន្តការ COVAX អង្គការសុខភាពពិភពលោក និងអង្គការ UNICEF ដើម្បីបញ្ជូនវ៉ាក់សាំងទាំង នោះមក ក្នុងពេលឆាប់ៗខាងមុខ នេះ។

ស្ថានទូតអាមេរិកនៅភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៨កក្កដានេះថា ប្រព័ន្ធផ្សព្វផ្សាយ អញ្ជើញឱ្យចូលរួមយកព័ត៌មានក្នុងការមកដល់នៃវ៉ាក់សាំងចំនួនជាង ១ លានដូស ជាអំណោយរបស់សហរដ្ឋអាមេរិក ជូនដល់ប្រទេសកម្ពុជា។

ស្ថានទូតអាមេរិកនៅភ្នំពេញ សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ឱ្យចូលរួមយកព័ត៌មាន នៅក្នុងពេលមកដល់ន វ៉ាក់សាំង ( Johnson & Johnson ចំនួនជាង ១ លានដូសដែលជាអំណោយរបស់សហរដ្ឋអាមេរិកដល់ ប្រទេសកម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX)។

អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅ ក្នុងតំបន់ ក្នុងពេលដែលគេកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

ស្ថានទូតអាមេរិក សូមអញ្ជើញប្រព័ន្ធផ្សព្វផ្សាយ ចូលរួមយកព័ត៌មានក្នុងការមកដល់លើកដំបូង នៃវ៉ាក់សាំងទាំងនេះ ចំនួនពាក់កណ្តាល ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ទី ៣០ ខែកក្កដា វេលាម៉ោង ០៧:១៥ ព្រឹក នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ (យើងរំពឹងថា វ៉ាក់សាំងសល់ពីនោះ នឹងត្រូវមកដល់នៅ ថ្ងៃចន្ទ ទី ២ ខែសីហា នេះ)។

លោកភារធារីស្ថានទូតអាមេរិក Ben Wohlauer និងតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក និងអង្គការ UNICEF នឹងមានវត្តមានក្នុងពិធីនោះដែរ។ អ្នកសារព័ត៌មានត្រូវបានអញ្ជើញឱ្យយកព័ត៌ មាននៅពេលយន្តហោះមកដល់ ព្រមទាំងមានពិធីប្រគល់ ទទួលផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×