Sunday, June 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូឆ្លងផ្លូវខុសបច្ចេកទេស ត្រូវរថយន្តជនជាតិចិន បុកពីក្រោយប៉ើងហោះ រងរបួសធ្ងន់២នាក់

ភ្នំពេញ ÷ យុវជន២នាក់បងប្អូនបង្កើត រងរបួសបាក់ភ្លៅ និងបែកក្បាល ខណៈជិះម៉ូតូឆ្លងផ្លូវគន្លងហាមឃាត់មិនឲ្យឆ្លង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង១៥នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខបន្ទាយទាហ៊ានង៧០ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា Beat ពណ៌សលាយក្រហមបានឌុបគ្នា នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបត់ព្យាយាមឆ្លងតាមគន្លងផ្លូវ ពុះចែកជា២ ខណៈឆ្លងមិនផុត ក៏ត្រូវរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2AA-3221 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនជាប់ ក៏បានជ្រុលចង្កូតទៅបុកយុវជនទាំង២នាក់ ដែលកំពុងតែជិះម៉ូតូបម្រុងនឹងឆ្លងផ្លូវយ៉ាងពេញទំហិង បណ្តាលឲ្យយុវជនទាំង២នាក់ ប៉ើងខ្ទាតលើដំបូលរថយន្ត បោកប្រហែលជាង១០ម៉ែត្រ រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ ចំណែករថយន្តនិងម៉ូតូ រងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី២ សហការជាមួយកម្លាំងជំនាញចរាចរណ៍ខណ្ឌ ចុះទៅវាស់វែងនិងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម

×