Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញអ្នកចាក់វ៉ាក់សាំង ការពារកូវីដ-១៩ទី ៧លាននាក់

សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់។

សូមអបអរសាទរចំពោះលោកយាយចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលទទួលបានការចាក់វ៉ាក់សាំង លេខរៀងទី៧លាន។

លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតទៅជូនដោយផ្ទាល់ និងសូមជូនពរលោកយាយ សូមជួបតែសេចក្តីសុខសេចក្តីចម្រើន៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×