Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CLV ប្រកាសពង្រឹងការអភិវឌ្ឍន៍ទេសចរណ៍ព្រំដែន ឧស្សាហកម្មកៅស៊ូ សុខភាពសាធារណៈ និងទប់ស្កាត់ការបំផ្លាញបរិស្ថាន

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរួមតាមប្រព័ន្ធវីដេអូ ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV ) ដើម្បីត្រៀមរៀបចំសន្និសីទលើកទី៨ នៃគណៈកម្មការកិច្ចការបរទេសនៃសភា កម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ឱ្យទទួលបានជោគជ័យនោះ លោកតំណាងរាស្ត្រ ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានអង្គប្រជុំ , លោកស្រី មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្ដិការជាមួយអន្ដរសភាកម្ពុជា-ឡាវ-វៀតណាម , លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការសម្របសម្រួល ការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម បានជម្រាបជូនអង្គប្រជុំអំពីចំណុចសំខាន់ៗ ដែលប្រទេសទាំង៣ ត្រូវខិតខំអនុវត្តបន្ត រួមមាន៖

១- ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់ CLV DTA ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អេកូទេសចរណ៍ និងទប់ស្កាត់ការបំផ្លាញបរិស្ថានដែលជាអាយុជីវិតរបស់យើងនៅអនាគត,

២- ផែនការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូ CLV DTA ដោយខិតខំបង្កើតរោងចក្រកែច្នៃកៅស៊ូ និងពង្រឹងគុណភាពកៅស៊ូសម្រាប់លក់ចេញទៅទីផ្សារធំៗ,

៣- ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខភាពសាធារណៈ និងសមត្ថភាពបុគ្គលិកសុខាភិបាល ក៏ដូចជាការបង្កើតសាលាពហុជំនាញជូនយុវជន ដើម្បីពួកគេអាចស្នងការអភិវឌ្ឍ និងបន្តកេរ្តិ៍មរតកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាបងប្អូននៅក្នុងតំបន់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×