Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកយាយចាក់វ៉ាក់សាំងទី ៧លាន នឹងទទួលបានការលើកទឹកចិត្ត ទឹកប្រាក់ ១០លានរៀល និងសម្ភារៈផ្សេងទៀត ពីសំណាក់…

សៀមរាប ៖ បើតាមទំព័រ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា យើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៧លាននាក់ ហើយ គឺស្មើនឹង៧០ភាគរយ នៃប្រជាជនដែលយើងបានប្ដេជ្ញាត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់។

សំណេរក្នុង facebook របស់ សម្ដេចតេជោ បង្ហាញទៀតថា អ្នកចាក់វ៉ាក់សាំងទី៧លាន បានទៅលើលោកយាយ ចាន់ ឃីម រស់នៅ ភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប, ដំណើរការរលូននៃការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺកើតឡើងពីការខិតខំរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន ។ លោកយាយ ចាន់ ឃីម ដែលជាប់ជាអ្នកចាក់វ៉ាក់សាំងទី៧លាន នឹងត្រូវលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង នឹងនាំយកថវិកាចំនួន ១០លានរៀល និងសម្ភារៈផ្សេងទៀត របស់ខ្ញុំ ទៅជូនលោកយាយដោយផ្ទាល់។

កាយវិការរបស់ សម្ដេចតេជោ ហ៊ុន សែន គឺជាការស្តែងឱ្យឃើញថា មិនត្រឹមជាការយកចិត្តទុកដាក់ទៅលើប្រជាជនមួយមុខ លើការងារចាក់វ៉ាក់សាំងប៉ុណ្ណោះទេ គឺបានឧបត្ថម្ភ គ្រឿងបរិភោគ ឧបភោគសម្ភារ ថវិកា ជូនដល់ប្រជាពលរដ្ឋ ខ្វះខ្វាត ងាយរងគ្រោះមួយចំនួន ជាពិសេសលោកយាយ លោកតាចាស់ៗ ដែលបានទៅចាក់វ៉ាក់សាំងផងដែរ។ គិតមកដល់ពេលនេះ កម្ពុជាស្វះស្វែហរកបានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជាតាមផែនការកំណត់ ១០លាននាក់ហើយ និងគ្រោងបិទបញ្ចប់នៅចុងឆ្នាំ២០២១នេះ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×