Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកកម្មវិធីអង្គការ ACILS អាមេរិក យល់ព្រមជួយពង្រឹងការលើកកម្ពស់ សុខដុមរមនាលើវិស័យការងារជាមួយកម្ពុជា

spot_img

ភ្នំពេញ ៖ អនុស្សរណៈយោគយល់គ្នារយៈពេល ២ ឆ្នាំ (២០២១-២០២៣) ត្រូវបានចុះហត្ថលេខារវាង លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃស្ថាប័នទាំង២ជាច្រើននាក់ទៀត នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញពីការលើកកម្ពស់ ការងារ ការសម្រួលដល់ការកសាងសមត្ថភាពរូបវន្ត និងស្ថាប័នក្នុងការបង្កើតសុខដុមរមនានៃកន្លែងការងារ ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរថែមទៀត។

លោក William Conklin នាយកកម្មវិធីរបស់អង្គការ ACILS ប្រចាំប្រទសកម្ពុជា ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលបានខិតខំប្រឹងប្រែងរួមកិច្ចការជាមួយគ្នានាពេលកន្លងមក សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរ, ហើយលោកនាយកកម្មវិធីរំពឹងថា តាមយៈការបន្តអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្ហាញពីឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់កម្មករ-និយោជិត និងរួមចំណែកក្នុងការលើកម្ពស់សិទ្ធិ លក្ខខណ្ឌការងារ និងសុខដុមរមនានៅកន្លែងការងារ ជាពិសេសការឆ្លើយតបទៅនឹងស្ថានភាពក្នុងកំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩។

គួរបញ្ជាក់ថា សមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការ ក្រោមក្របខណ្ឌ អនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ នាពេលកន្លងមក ទទួលបានផ្លែផ្កាដូចជា ÷

  • រៀបចំទស្សនកិច្ចសិក្សាត្រីភាគីទៅសហរដ្ឋអាមេរិកចំនួន ២លើក នៅក្នុងខែសីហា ឆ្នាំ២០១៨ និងខែតុលា ឆ្នាំ២០១៨ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិ សេរីភាពរបស់សហជីពនៅក្នុងវិស័យសណ្ឋាគារ និងកាស៊ីណូ ពាក់ព័ន្ធនឹងវិធីសាស្ត្រចរចាជាសមូហភាព។
  • ការអប់រំផ្នែកសុវត្ថិភាពចរាចរក្នុងពេលធ្វើដំណើរដល់កម្មករ-និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង, ពិសេសសារអប់រំកម្មករឱ្យយល់ដឹង និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
  • ការផ្ដល់ជំនួយបច្ចេកទេសតាមរយៈសហជីព ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព។
  • ការពង្រឹងសមត្ថភាពសហជីព តាមយៈការរៀបចំវគ្គបណ្ដុះបណ្ដាលនានា ដែលពាក់ព័ន្ធនឹងវិស័យច្បាប់ ជាពិសេសច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីបេឡាជាតិសន្តិសុខសង្គម និងបទបញ្ញាត្តិផ្សេងៗ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាក្របខណ្ឌដ៏សំខាន់មួយបន្តទៀត នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការ ACILS ដែលនឹងចូលរួមចំណែក​ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×