Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើនផ្គត់ផ្គង់រូបិយវត្ថុសមស្រប នឹងតម្រូវការសកម្មភាពសេដ្ឋកិច្ច មិនបណ្តាលឱ្យមានសម្ពាធលើអតិផរណា និងអត្រាប្តូរប្រាក់ឡើយ

spot_img

ភ្នំពេញ ៖ គោលនយោបាយអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា ជាឧបករណ៍នយោបាយមួយរបស់គោលនយោបាយរូបិយវត្ថុ ដែលមានគោលដៅចម្បងរក្សាស្ថិរភាពថ្លៃ។ ការអនុវត្តរបបអត្រាប្តូរប្រាក់ គឺធនាគារជាតិ មានការគ្រប់គ្រង និងធ្វើអន្តរាគមលើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រង និងរក្សាស្ថិរភាព អត្រាប្តូរប្រាក់ទៅតាមគោលដៅដែលបានកំណត់។

បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២១នេះ អត្រាប្តូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិកជាមធ្យម ស្ថិតក្នុងរង្វង់ ៤០៨៥រៀល ក្នុងមួយដុល្លារ ដោយប្រាក់រៀលបានឡើងថ្លៃ ០,២% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២០ ប៉ុន្តែបើធៀបកាលពីឆ្នាំ ២០១៦-២០១៩ ប្រាក់រៀលបានថយចុះ ១,២% បណ្តាលមកពីការថយចុះនៃលំហូរចូលប្រាក់ដុល្លារអាមេរិកពីភ្ញៀវទេសចរអន្តរជាតិ និងវិនិយោគផ្ទាល់ពីបរទេស ការថយចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធ និងកំណើនចំណាយរបស់រាជរដ្ឋាភិបាល។

ធនាគារជាតិនៃកម្ពុជា បានបញ្ជក់ថា កំណើនការផ្គត់ផ្គង់រូបិយវត្ថុមានកម្រិតសមស្របនឹងតម្រូវការរបស់សកម្ម ភាពសេដ្ឋកិច្ច ដោយមិនបណ្តាលឱ្យមានសម្ពាធលើអតិផរណា និងអត្រាប្តូរប្រាក់ឡើយ។ ចំណែកអតិផរណាជាមធ្យមមានកម្រិត ២,៥% ទាបជាងឆមាសទី២ ឆ្នាំ២០២០ ដែលមានកម្រិត៣,១% និងត្រូវបានព្យាករថា នឹងអាចកើនបន្តិចដល់ ២,៨% នៅឆមាសទី២ ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×