Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរភាគហ៊ុនសរុប បានកើនឡើងដល់ ៩៩៩.២៣រៀលនាថ្ងៃពុធម្សិលមិញនេះ

spot_img

ភ្នំពេញ ៖ ហ្ក្រេនធ្វីន ជាភាគហ៊ុនតែមួយគត់ដែលមានការកើនឡើងនៅថ្ងៃនេះ ចំនួន ១៤០រៀល ដល់ ៤.៣៤០ រៀល ក្នុងមួយហ៊ុន។ ចំណែកឯភាគហ៊ុន PPAP PPSP PAS និង ABC វិញ បានថយចុះចន្លោះពី ១០រៀល ទៅ ៨០ រៀល ក្នុងមួយហ៊ុន មកត្រឹម ១៥.២២០រៀល ២.១១០រៀល ១៣.៧២០រៀល និង ១២.៧៨០រៀលរៀងគ្នា។

ថ្លៃភាគហ៊ុន ABC បានធ្លាក់ចុះ ដែលជាលទ្ធផលស្ថិតនៅក្នុងកម្រិតតិចជាងគេនៃ ថ្លៃជួញដូរ ១៣ថ្ងៃចុងក្រោយ ប៉ុន្តែ ៩៧,៨៨ភាគរយ នៃទំហំជួញដូរភាគហ៊ុនសរុបបានគ្របដណ្តប់ដោយភាគហ៊ុននេះ ហើយបន្ទាប់មកគឺភាគហ៊ុន ហ្រ្កេនធ្វីន ត្រឹម ២,២០ភាគរយ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងផេសថិក បានរក្សាថ្លៃដដែលត្រឹម ៧.០៨០រៀល និង ៣.១៥០រៀល។ ទោះជាសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា មានការថយចុះ ០,១៩ភាគរយ មកត្រឹម ៥៤០,៩៥ ពិន្ទុក្តី ប៉ុន្តែទំហំជួញដូរភាគហ៊ុនសរុបបានកើនឡើងដល់ ៩៩៩.២៣រៀល៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×