Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុងដូនកែវ លុតវិស្វករសាងសង់ផ្សារណាត់ធ្ងន់ៗ ក្រោយចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស សាងសង់ផ្សារបានជាង២៥%

spot_img

តាកែវ ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការណែនាំ ទៅកាន់វិស្វករសាងសង់ផ្សារណាត់ធ្ងន់ៗ ដោយខ្វះទំនួលខុសត្រូវ លើការសួរនាំពីសំណាក់អាជ្ញាធរ ទាក់ទងនឹងបច្ចេកទេសសាងសង់ផ្សារ បន្ទាប់ពីរូបលោករួមជាមួយនិងមន្ត្រីបច្ចេកទេស និងម្ចាស់វិនិយោគផ្សារ ចុះត្រួតពិនិត្យលើលក្ខណៈបច្ចេកទេសសាងសង់ផ្សារទំនើបខ្នាតតូច (ផ្សារណាត់) ឋិតក្នុងក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១នេះ ។

លោកអភិបាលក្រុងបន្តថា ការសាងសង់ផ្សារមួយៗ គឺត្រូវមានការចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ និងសិក្សាយ៉ាងលម្អិតអំពីបច្ចេកទេស នៃការសាងសង់ផ្សារ ទាំងបច្ចេកទេសលើសរសៃដែក និងការប្រើប្រាស់ស៊ីម៉ងត៍ប៊ីតុង ស្របតាមស្តង់ដារដើម្បីធានាឲ្យបាននៅសុវត្ថិភាព និងបរិស្ថានល្អស្អាត របស់បងប្អូនជាអាជីវករ និងបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញផ្សារ ។

គួរបញ្ជាក់ផងដែរថា ផ្សារណាត់ គឺជាផ្សារដែលត្រូវបានសាងសង់ និងបន្សល់ទុកតាំងពីជំនាន់បារាំង ដោយមើលឃើញថា ទីតាំងផ្សារណាត់នេះ ជាទីតាំងមួយដែលមានតម្រូវការ នៃការលក់ដូរ និងការចូលមកទិញសម្ភារ និងម្ហូបអាហារលក់ដូរ នៅក្នុងផ្សារមានការកើនឡើង លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានខិតខំគៀរគររកដៃគូរវិនិយោគផ្សារ ដើម្បីអភិវឌ្ឍន៍ផ្សារនេះ ឲ្យក្លាយទៅជាផ្សារដែលមានស្តង់ដារបច្ចេកទេសច្បាស់លាស់ មួយមានកម្ពស់ ៣ជាន់ អាចនិយាយបានថា ជាផ្សារទំនើបខ្នាតតូចតំបូងគេនៅក្នុងខេត្តតាកែវ ។ ហើយមកទល់ពេលនេះ ក្រោមកិច្ចការវិនិយោគរបស់លោក ឡោ ជំនិត ម្ចាស់វិនិយោគផ្សារណាត់ បានធ្វើការសាងសង់ផ្សារនេះបាន ២៥%ហើយ ដោយគ្រោងនិងបញ្ចប់ទៅតាមការកំណត់ នៃការសាងសង់ផ្សារមានរយៈពេល ១៥ខែ ៕ រក្សាសិទ្ធិដោយ៖ តាកែវ

spot_img
×