Sunday, March 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់ ក្រោយឪពុក រំលាយក្ខន្ធ ឈិន សុធារីបង្ហោះសារខ្លោចចិត្ត

ភ្នំពេញ ៖ រយៈពេលប៉ុន្នានថ្ងៃមកហើយ ដែលឪពុក ឈិន សុធារី លាចាកលោកធ្វើឲ្យមហាជន អាណិតនាង និងសាច់ញាតិណាស់ ដែលអស់បង្គោលដ៏កក់ក្តៅមួយ។ នៅទីបំផុតសុធារីបានចេញសារក្នុងចិត្តសរសេររៀបរាប់ អានហើយក្តុកក្តួលណាស់។

ឈិន សុធារី លើកឡើងថា «នៅជាមួយប៉ាពីតូចដល់ធំ ហើយមានអារម្មណ៍ថាថ្ងៃណា ក៏ដូចថ្ងៃណា តែមិនដូចពេលនេះទេ បើកភ្នែកនិងបិទភ្នែកឃើញតែមុខប៉ា ធ្លាប់តែឃើញគ្នារាល់ថ្ងៃលើកលែងតែខ្ញុំ ទៅធ្វើការខាងក្រៅឫចុះទៅខេត្តប្រជុំ នឹកប៉ាណាស់ ប៉ាអើយម្តេចទៅមិនប្រាប់ផ្តាំផ្ញើកូនៗមួយម៉ាត់សោះអញ្ចឹង សល់តែស្នាមញញឹមបន្សល់ទុកពីប៉ា មុនប៉ាទៅ ប៉ាប្រាប់កូនថាឲ្យកូនសើចញញឹមឲ្យច្រើនទៅ ទើបស្អាត..ដើរអួតពីកូនស្រីម្នាក់នេះ ប្រាប់គេគ្រប់គ្នា កូនអញល្អ កូនអញស្អាត កូនអញពូកែ ស្រឡាញ់កូនបារម្ភពីកូនជាងគេ ប៉ាអើយប៉ា ស្រណោះប៉ា សោកស្តាយប៉ាណាស់ ប៉ាថានៅមើលចៅធំៗ និងចង់ឃើញភាពជោគជ័យ របស់កូនច្រើនទៀត មិចប៉ាដាច់ចិត្តចោលខ្ញុំ??? សមឲ្យប៉ាទៅបានទីឋានស្ងប់សុខ ណាប៉ា។

សុធារី ទើបក្លាយជាជំទាវមានមុខមាត់ថ្មី ដែលមហាជន សរសើរពីសំណាងអ្នកនាង ដែលបានគូស្នេហ៍ថ្មីហើយ លើកមុខឲ្យក្លាយជាជំទាវ។ មិនបានប៉ុន្មានផងបាន ទទួលដំណឹងអកុសលបែរ ជាឪពុកឃ្លាតទៅដោយបន្សល់ នូវភាពសោកស្តាយ ទទួលយកមិនបានគ្រប់គ្នា នៃសាច់ញាតិ។

ឪពុក ឈិន សុធារី មានជំងឺប្រចាំកាយ ច្រើនឆ្នាំមកហើយ ដោយរមែងព្យាបាលជាច្រើនឆ្នាំ។ យ៉ាងណាលោកបានធូរស្រាលហើយ ចុងក្រោយស្រាប់តែលេចដំណឹងបែបនេះ។ ពិតជាមិនគួរឲ្យជឿ ដែលសុធារី ទើបសាងរូបភាពល្អឲ្យឪពុកបានឃើញសោះបែរ ជាត្រូវឃ្លាតឆ្ងាយកាយគ្នាបែបនេះទៅវិញ។

ឈិន សុធារី ទើបរកបានគូស្នេហ៍ថ្មី ហើយចេញមុខឲ្យមហាជនបានស្គាល់។ អ្នកនាងបានដាច់ដោចជាមួយ អតីតស្វាមី សុវណ្ណ មករា ច្រើនឆ្នាំដោយ បានបន្សល់ទុកកូនស្រីភ្លោះ២នាក់។ នេះជារឿងដែលកើតឡើង សារជាថ្មីលើត្រកូលឈិន ដោយកាលពីច្រើនមុន បងស្រីនាងក៏បានបាត់បង់ជីវិត៕ រក្សាសិទ្ធិដោយ៖សំណាងSV

×