Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលកញ្ចប់ថវិកា ក្រោមកម្មវិធីក្រោមកម្មវិធីពិសេស ពីរដ្ឋាភិបាលចំនួន ៨០ លានដុល្លារអាមេរិក

spot_img

ភ្នំពេញ​ ៖ ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.ក) បានឲ្យដឹងថា ក្នុងរដូវប្រមូលផលស្រូវឆ្នាំ ២០២១នេះ ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.ក)បានត្រៀមថវិកាមួយចំនួនធំ សម្រាប់បន្តផ្តល់ឥណទានដល់បណ្តារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកិនកែច្នៃនិងនាំចេញអង្ករ ដើម្បីប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករក្នុងរដូវប្រមូលផលដ៏ខ្លីខាងមុខ។

ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.ក) គឺជាធនាគាររដ្ឋបង្កើតឡើងក្នុងគោលដៅផ្តល់ហិរញ្ញប្បទាន និងសេវាកម្មធនាគារ ប្រកបដោយប្រសិទ្ធភាព និងចីរភាពដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ក្នុងក្របខ័ណ្ឌ នៃការអនុវត្តរបៀបវារៈ គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.ក) សូមជម្រាបថា ដោយទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.ក) បានទទួលកញ្ចប់ថវិកាក្រោមកម្មវិធីក្រោមកម្មវិធីពិសេសពីរដ្ឋាភិបាល ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្នមានចំនួន ៨០ លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្ម ដែលធនាគារអភិវឌ្ឍន៍ជនបទ (ធ.អ.ជ.ក) ទើបទទួលបានសម្រាប់បង្កើនដើមទុន ដើម្បីជំរុញការទិញស្រូវពីប្រជាកសិករ សំដៅធ្វើឲ្យតម្លៃស្រូវក្នុងប្រទេសមានស្ថិរភាព និងបង្កើនសន្និធិស្រូវស្រាប់ផ្គត់ផ្គង់ដល់ការកែច្នៃអង្ករ ផ្គត់ផ្គង់តម្រូវការក្នុងប្រទេសនិងការនាំចេញ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×