Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូឡាំពិកតូក្យូ៖ ចិនឡើងឈរកំពូលតារាងមេដាយ

CAMSOC-ភ្នំពេញ ៖ គិតត្រឹមម៉ោង ១២និង៣០ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ប្រទេសចិនបានឡើង ឈរកំពូលតារាងមេដាយសរុបវិញ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ សរុប១៤គ្រឿង នៅ Tokyo Olympics 2020 ជាបណ្តោះអាសន្ន ដោយឈរលើសហរដ្ឋអាមេរិក និងម្ចាស់ផ្ទះជប៉ុន។

ប្រទេសចិន ដែលប្រជែងបានដណ្តើមច្រើនជាងគេនេះ គឺមេដាយមាស១៤ ប្រាក់៦ និងសំរឹទ្ធ៩ សរុប២៩គ្រឿង ខណៈសហរដ្ឋអាមេរិក ឈរនៅលេខ២ មានមេដាយមាស១៣ ប្រាក់១៣ និងសំរឹទ្ធ១០ សរុប៣៦គ្រឿង។ រីឯម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅ ជប៉ុន ដណ្តើមបានមេដាយសរុបបាន២២ គ្រឿង ក្នុងនោះ មាស១៣ ប្រាក់៤ និងសំរឹទ្ធ៥ , R O C ឈរលេខ៤ ដណ្តើមបានមេដាយសរុប២៥ គ្រឿង មាស៧ ប្រាក់១១ និងសំរិទ្ធ៧ លេខ៥ អូស្រ្តាលី ដណ្តើមបានមដាយសរុប១៩គ្រឿង មាស៧ ប្រាក់២ និងសំរិទ្ធ១ , លេខ៦ ចក្រភពអង់គ្លេស ដណ្តើមបានមេដាយសរុប ១៦គ្រឿង មាស៥ ប្រាក់៦ និងសំរិទ្ធ៥ ខណ:កូរ៉េខាងត្បូង លេខ៧ ដណ្តើមបានមេដាយសរុប១១គ្រឿង មាស៤ ប្រាក់២ និងសំរិទ្ធ៥គ្រឿង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×