Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរជាតិអប្សរា ផ្អាកការលក់សំបុត្រចូលទស្សនា ប្រាសាទនានា នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី២៩ ដល់១២ សីហា

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹង ស្តីពីការបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនា នៅក្នុងរមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ការសម្រេចផ្អាកការចូលទស្សនាតំបន់រមណីដ្ឋានអង្គរនេះ ធ្វើឡើងអនុលោមតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាល លេខ៨២ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×