Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រើកាំភ្លើងបាញ់អាល់កុលសម្លាប់កូវីដ ប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់

ទីក្រុងបាងកក ៖ រហូតមកដល់ពេលនេះ គេឃើញមានមនុស្សជាច្រើន កំពុងតែពេញនិយម នឹងការប្រើប្រាស់កាំភ្លើងស្ព្រៃយ៍បាញ់អាល់កុល ប៉ុន្ដែស្ថាប័នជំនាញរបស់ថៃ ព្រមានពីគ្រោះថ្នាក់ខ្លាំង ព្រោះវាអាចធ្វើឲ្យមេរោគ មានឱកាសចម្លងកាន់តែខ្លាំង ឈឺភ្នែក និងមហារីកស្បែក ជាពិសេស លើកុមារ។ នេះបើតាមសារព័ត៌មានថៃ The Nation Thailand ចេញផ្សាយ នៅថ្ងៃទី២៩ ខែកក្កដា នេះ។

រដ្ឋបាលចំណីអាហារ និង ឱសថរបស់ថៃ (FDA) កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ (ទី២៩ ខែកក្កដា ឆ្នាំ២០២១) បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការប្រើប្រាស់កាំភ្លើងបាញ់អាល់កុល (Alcohol Spray Guns) នាំឲ្យមានគ្រោះថ្នាក់ និងមិនមានប្រសិទ្ធភាព ទប់ទល់ប្រឆាំងនឹងវីរុសកូវីដ-១៩។ ជាមួយគ្នានេះដែរ FDA បានស្នើឲ្យពលរដ្ឋឈប់ប្រើប្រាស់ នូវឧបករណ៍បាញ់អាល់កុលបែបនេះបន្ដទៀត។

លោកស្រី Supatra Boonserm អគ្គនាយករងរដ្ឋបាលចំណីអាហារ និងឱសថរបស់ថៃ បានក្រើនរំឭកដល់ដល់ប្រជាពលរដ្ឋថៃ គួរប្រើប្រាស់តែផលិតផលណា ដែលមានបិទតែមប្រ៍ FDAព្រោះផលិតផល ដែលអនុញ្ញាត ដោយ FDA ក៏អាចរកមើល តាមរយៈគេហទំព័រ www.fda.moph.go.th ផងដែរ ។

លោកស្រី Supatra Boonserm បានឲ្យដឹងថា កាំភ្លើងបាញ់ស្ព្រៃយ៍អាល់កុលនេះ នៅពេលយើងបាញ់អាល់កុលទៅ គឺតំណក់ទឹករបស់វាតូចពេក។ ដូច្នេះវាមិនមានសមត្ថភាពគ្រប់គ្រាន់ អាចសម្លាប់វីរុស។ ដូច្នេះវាអាចជាឱកាសសម្រាប់វីរុស ឆ្លងរីករាលដាលកាន់តែស្រួលបំផុត និងអាចបង្កគ្រោះថ្នាក់ ខណៈដកដង្ហើមចូល ជាពិសេស កុមារ។ រីឯកាំរស្មី UV អាចបណ្ដាលឲ្យកើតជំងឺមហារីក ឬឈឺភ្នែក ប្រសិនបើបាញ់ចំលើរាងកាយ។ បើវាបង្កគ្រោះថ្នាក់បែបនេះ យើងគួរតែឈប់ប្រើប្រាស់ទៅ៕ រក្សាសិទ្ធិដោយ៖សារាយSN

×