Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច ព្រមានផាកពិន័យ តាមច្បាប់កំណត់ លើពលរដ្ឋដែលធ្វើដំណើរ ដោយមិនពាក់ម៉ាស នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញ នៅពេលធ្វើដំណើរ ដោយថ្មើរជើង ជិះកង់ ជិះម៉ូតូ ម៉ូតូកង់បី សូមចូលរួមពាក់ម៉ាស ឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

សមត្ចកិច្ចគ្រប់គោលដៅ នឹងចាប់ផ្តើមត្រួតពិនិត្យ និងណែនាំ អប់រំចាប់ពីពេលនេះតទៅ ។
បន្ទាប់ពីធ្វើការណែនាំហើយ នៅតែមិនអនុវត្ត នោះសមត្ថកិច្ចនឹងធ្វើការផាកពិន័យតាមច្បាប់កំណត់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×