ភ្នំពេញ ៖ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានហៅការផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកដល់ប្រទេសកម្ពុជាពីសំណាក់ បណ្តាប្រទេសមួយចំនួន ក្នុងនោះមានទាំងប្រទេសមហាអំណាចផងដែរនោះ គឺជាទង្វើនិងកាយវិការមនុស្សធម៌អន្តរជាតិ ដែលមហាអំណាចគួរប្រកាន់យកក្នុងការឆ្លើយតប ទៅនឹងការឆ្លងរាលដាលមេរោគកូវីដ-១៩ នាពេលនេះ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់ នាពេលបច្បុន្ននេះ។

លោកជិន ម៉ាលីន បានបញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយរបស់មិត្តចិន ជប៉ុន អង់គ្លេស អាមេរិក និងបណ្តាប្រទេសជាមិត្តផ្សេងៗទៀត បានមកដល់ និងកំពុងមកដល់ជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាទង្វើនិងកាយវិការមនុស្សធម៌អន្តរជាតិ ដែលមហាអំណាចគួរប្រកាន់យក ក្នុងការឆ្លើយតបទៅនឹងការ ឆ្លងរាលដាលមេរោគកូវីដ-១៩នាពេលនេះ ជាពិសេសក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូល និងការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្ត តំបន់នាពេលបច្បុន្ននេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា ក្នុងបរិបទនយោបាយអន្តរជាតិពហុប៉ូលបច្ចុប្បន្ននេះ ការប្រកួតប្រជែងដណ្តើមអំណាច និងឥទ្ធិពលនយោបាយភូមិសាស្រ្តតំបន់ របស់មហាអំណាច ដោយធ្វើការគាបសង្កត់ គំរាមកំហែង និងដាក់ទណ្ឌកម្មលើប្រទេសតូចតាច ទន់ខ្សោយ លែងមានឥទ្ធិពលទៀតហើយ ហើយក៏មិនមែនជាមធ្យោបាយ ការទូតបែបស៊ីវីល័យទៀតដែរ តែផ្ទុយទៅវិញ មានតែការប្រកួតប្រជែងគ្នា ក្នុងការជួយទៅដល់ប្រទេសតូចតាច ទន់ខ្សោយទាំងអស់នោះទៅវិញទេ ទើបជាវិធានការសមស្រប និងមានប្រសិទ្ធភាពជាង។

គួរបញ្ជាក់ថា មានប្រទេសជាចំនួន ៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំង មកកម្ពុជាក្នុងនោះមានដូចជា ៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស , ជប៉ុន ១លានដូស , អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕ រក្សាសិទ្ធិដោយ៖ ចេស្តារ



