Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីទេសចរណ៍ ប្រាប់ឱ្យមន្ទីរទេសចរណ៍ ចុះផ្អាកសកម្មភាពទេសចរណ៍ បណ្តោះអាសន្ន ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ

spot_img

ភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញលិខិតជូនដំណឹង និងចាត់ឱ្យប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ ត្រូវដឹកនាំក្រុមមន្ត្រីចុះផ្អាកសកម្មភាពទេសចរណ៍ ជាបណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ដោយអនុវត្តតាមសារាចរលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះផ្អាកសកម្មភាពរមណីយដ្ឋានទេសចរណ៍ គោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្តានុពលទេសចរណ៍ ទូទាំងប្រទេសជាបណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ជាកំហិត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×