Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តLexus RX 400h ទៅបុកសំយ៉ាបផ្ទះពលរដ្ឋ រួចបន្តទៅបុកទម្លុះរបង បណ្តាលឲ្យរថយន្តទៅមុខលែងរួច

ភ្នំពេញ ÷ បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាកLexus RX 400h មួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតជ្រុល ទៅបុកសំយ៉ាបផ្ទះពលរដ្ឋ រងការខូចខាតរួចបន្តល្បឿន ទៅបុកទម្លុះរបងផ្ទះពលបន្តទៀត រងការខូចខាតអស់មួយចំនួន។ សំណាងល្អមិនគ្រោះថ្នាក់ទៅដល់មនុស្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង១០ នាទីយប់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១ ចំណុចក្នុងបុរីឈូកវ៉ា២ សង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកLexus RX400hមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2AD- 7050 បើកបរតាមបណ្តោយផ្លូវលេខ២១ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន មិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុកសំយ៉ាបផ្ទះ រួចបន្តល្បឿនទៅបុករបងផ្ទះពលរដ្ឋបន្តទៀត ពេញទំហឹងបណ្តាលឲ្យរងការខូចខាតសំយ៉ាបផ្ទះ បាក់រាបជិតដល់ដី និងរបងមួយចំនួន ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខទាំងស្រុង ហើយភ្លាមៗនោះដែរ ម្ចាស់រថយន្តក៏បានរត់ចេញពីកន្លែង កើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នាដោយភាគីម្ចាស់រថយន្តបង្ក បានព្រមសងជាសំណងក្នុងការជួសជុលរបង និងសំយ៉ាបផ្ទះជូនឲ្យពលរដ្ឋឡើងវិញ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេត

×