Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បង្គាប់ឲ្យប្រធានមន្ទីរ ប្រតិបត្តិករទេសចរណ៍ ផ្អាកដំណើរការរមណីយដ្ឋាន គោលដៅទេសចរណ៍ និងក្លិបកម្សាន្តគ្រប់ប្រភេទ

spot_img

ភ្នំពេញ ៖ លោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បន្តបិទសកម្មភាពអាជីវកម្ម KTV ក្លិបកម្សាន្ត ដូចជា ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្កាឌិន និងអាជីវកម្មក្លឹបហាត់ប្រាណប្រមូលផ្ដុំ ទាំងក្នុង និងក្រៅសណ្ឋាគារ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ និងតំបន់គោលដៅទេសចរណ៍នៅតាមបណ្ដារាជធានី-ខេត្តត្រូវផ្អាកដំណើរការជាកំហិត តាមសេចក្តីសម្រេច និងសារាចរ របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះដែរ អាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងរួមស្ដីពីការបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រការចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ រយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ការអនុវត្តបែបនេះ គឺធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ដែលថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ខេត្តចំនួន ៨ មានខ្សែបន្ទាត់ជាប់ព្រំដែនថៃ ហាមធ្វើដំណើរចេញ-ចូល លើកលែងតែករណីចាំបាច់ត្រូវបានសមត្ថកិច្ចអនុញ្ញាត។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវចាត់តាំងក្រុមការងារ ដើម្បីតាមដានត្រួតពិនិត្យកិច្ចការនេះឲ្យបានម៉ត់ចត់ ដោយមិនត្រូវអនុញ្ញាតឲ្យមានការបើកអាជីវកម្មខាងលើជាដាច់ខាត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×