Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋណាមិនពាក់ម៉ាស់ ណែនាំមិនស្ដាប់ នឹងទទួលរងការប្រាក់ពិន័យ

ភ្នំពេញ ៖ ក្នុងសារសំឡេងទៅកាន់កងកម្លាំង មន្ត្រីនគរបាល នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងនគរបាលចរាចរណ៍នៅតាមគោលដៅទាំងអស់ក្នុង រាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យ និងណែនាំជាជំហានដំបូងដល់អ្នកធ្វើដំណើរតាម ម៉ូតូ កង់ និងថ្មើរជើងទាំងអស់ ឱ្យអនុវត្តវិធានការពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារជំងឺកូវីដ-១៩បំប្លែងថ្មី Deltal។

លោកឧត្តមសេនីយ៍ឯក ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំថា គោលដៅចរាចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដែលយើងត្រូវអនុវត្តន៍វិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ឱ្យបានម៉ឺងម៉ាត់ចាប់ពីថ្ងៃនេះ ម៉ោងនេះ តទៅ គឺចំពោះអ្នកដែលជិះម៉ូតូ កង់ ឬដើរដោយមិនមានការពាក់ម៉ាស់ សូមឱ្យមន្ត្រីចរាចរណ៍នៅតាមគោលដៅទាំងអស់ បើឃើញពលរដ្ឋណាអត់ពាក់ម៉ាស់ យើងជាមន្ត្រីត្រូវគោរពពួកគាតើឱ្យឈប់ ហើយណែនាំឱ្យពាក់ម៉ាស់ជាកំហិត ព្រោះថាអនុវត្តបែបនេះ មិនមែនត្រឹមតែជួយខ្លួនគាត់មួយប៉ុណ្ណោះទេ ថែមទាំងជួយគ្រួសារគាត់ សុខភាពសាធារណៈ និងការពារជំងឺកូវីដ-១៩ទូទៅក្នុងសង្គមកម្ពុជា, បើមិនដូច្នេះទេ នឹងអនុវត្តច្បាប់ ធ្វើការផាកពិន័យ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×