Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុងបូកគោ នៃខេត្តកំពត ត្រូវបានបង្ហាញរូបរាងពិតហើយ ដំណើរការរដ្ឋបាល នឹងចាប់ផ្ដើមនៅដើមខែសីហានេះ

កំពត​ ៖ លោកស្រី ងិន ផលរ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យតែងតាំងជា ” អភិបាលក្រុងបូកគោ ” នៃខេត្តកំពត ដែលទើបបង្កើតថ្មី។

សូមបញ្ជាក់ថា បើតាមអនុក្រឹត្យដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាននារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ មានខ្លឹមសារថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានចេញអនុក្រឹត្យ បង្កើតក្រុងបូកគោ នៃខេត្តកំពត ដោយកាត់យកឃុំចំនួន ៣ ពីស្រុកទឹកឈូ គឺឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ដើម្បីប្រមូលផ្ដុំមកជារដ្ឋបាលដែនដីក្រុងបូកគោ។

ក្រុងបូកគោនេះ មានសង្កាត់ចំនួន០៣ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ទីតាំងរដ្ឋបាល ក្រុងបូកគោ ត្រូវស្ថិតនៅក្នុងសង្កាត់បឹងទូក, ចាប់ពីពេលនេះតទៅ រដ្ឋបាលក្រុងបូកគោចាប់ផ្ដើមដំណើរការហើយ ពោលគឺ អាចនឹងប្រកាសឱ្យដំណើរការជាផ្លូវការនៅដើម ខែសីហា ឆ្នាំ២០២១ នេះ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×