Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរភាគហ៊ុន សរុបបានធ្លាក់ចុះ មកត្រឹម ៦៩២,៨៧លានរៀល នៅថ្ងៃព្រហស្បតិ៍នេះ

spot_img

ភ្នំពេញ ៖ បើទោះបីជាបម្រាមគោចរ និងការបិទខ្ទប់ត្រូវបានប្រកាសកាលពីថ្ងៃទី ២៨ កក្កដា ដោយរដ្ឋាភិបាលកម្ពុជាក្តី ប៉ុន្តែសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា នៅតែបានងើបឡើងវិញ ០,១១ ភាគរយមកដល់ ៥៤១,៥៣ពិន្ទុនៅថ្ងៃព្រហស្បតិ៍ ដោយថ្លៃភាគហ៊ុនភាគច្រើនក៏មានការកើនឡើងផងដែរ។

ភាគហ៊ុនចំនួន ៥ បានបិទដោយមានការកើនឡើងចន្លោះពី ១០ ទៅ ១៦០ រៀលក្នុងមួយហ៊ុន ដែល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបិទនៅថ្លៃ ៧.១០០ រៀល កំពង់ផែស្វយ័តក្រុងភ្នំពេញ នៅថ្លៃ ១៥.៣៨០រៀល តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នៅថ្លៃ ២.១២០រៀល អេស៊ីលីដា នៅ១២.៨០០រៀល និង ផេសថិក នៅ៣.១៦០រៀល។ ចំណែក ហ្ក្រេនធ្វីន វិញបានធ្លាក់ចុះ ១៦០ រៀលមកត្រឹម ៤.១៨០ រៀលខណៈ ដែលកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរក្សាថ្លៃថេរដដែល។

គួរឲ្យកត់សម្គាល់ផងដែរថា សន្ទស្សន៍របស់ប្រទសវៀតណាម ជាដើម ក៏បាននឹងកំពុងកើនឡើងផងដែរ ទោះបីជាកំពុងមានការកើនឡើងនៃករណីជំងឺកូវីដ១៩ក៏ដោយ។ ទំហំជួញដូរភាគហ៊ុនសរុបបានធ្លាក់ចុះមកត្រឹម ៦៩២,៨៧លានរៀលនៅថ្ងៃព្រហស្បតិ៍នេះ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×