Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់រំលោភប្អូនថ្លៃ កំពុងកាប់ព្រៃក្នុងចម្កា ពុំបានសម្រេចដោយ មានមនុស្សមកទាន់ ហើយក៏រត់ចូលព្រៃគេចបាត់ ត្រូវជាប់ខ្នោះ

ស្រុកស្រែអំបិល ៖ អធិការដ្ឋាននគរបាលស្រុកស្រុកស្រែអំបិល បានចាប់ខ្លួនជនសង្ស័យម្នាក់ ត្រូវជាបងថ្លៃ បានចាប់រំលោភប្អូនថ្លៃ ខណៈពេលដែលជនរងគ្រោះ កំពុងកាប់ព្រៃក្នុងចម្ការត្រូវជនសង្ស័យចាប់ រំលោភតែពុំបានសម្រេចដោយ មានមនុស្សមកទាន់ហើយក៏រត់ចូលព្រៃគេចបាត់។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោស្នងការ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុក បានចាប់ខ្លួនជនសង្ស័យឈ្មោះ អ៊ុក ភន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពចាប់រំលោភ ទៅលើជនរងគ្រោះឈ្មោះ អ ណ ភេទស្រីអាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ (ត្រូវជាប្អូនថ្លៃរបស់ខ្លួន)។

អធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា ហេតុការណ៍ចាប់រំលោភសេពសន្ថវៈ មិនបានសម្រេចកើតឡើងនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង ១៥និង៣០នាទី នៅចំណុចក្នុងចម្ការស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល។

ប្រភពដដែល បានបន្តថា ជនសង្ស័យដែលមានទីលំនៅភូមិឃុំជាមួយគ្នា ខណៈពេលដែលជនរងគ្រោះ កំពុងកាប់ព្រៃក្នុងចម្ការ ត្រូវជនសង្ស័យចាប់ រំលោភតែពុំបានសម្រេច ដោយ មានមនុស្សមកទាន់ ហើយក៏រត់ចូលព្រៃគេចបាត់។ លុះដល់វេលាម៉ោង១៧និង០០ ក្រោយទទួលបានបណ្តឹងភ្លាម កម្លាំងយើងធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ។
ក្រោយពីកម្លាំងបានសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភលើជនរងគ្រោះ ពិតប្រាកដមែន តែពុំបានសម្រេចឡើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×