Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីភ្នំពេញ ប្រកាសមិនលើកលែង ចំពោះអ្នកល្មើសវិធានការទប់ស្កាត់កូវីដ-១៩ ហាងលក់ដូរគ្រឿងស្រវឹង-ហូបចុក-កាហ្វេ ត្រូវហាម…

Subscribe youtube Channel: https://youtube.com/channel/UCzOAyBPP-xHHISgDbPO8d0A

Telegram: https://t.me/CENmedia

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំតាមប្រព័ន្ធ Video Conference ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយមន្ត្រីអាជ្ញាធរខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ ចំពោះអ្នកដែលល្មើសនឹងវិធានការ និងច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ-១៩។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបង្ហាញថា រយៈពេលថ្មីៗនេះជំងឺកាចសាហាវកូវីដ-១៩ បំប្លែងថ្មី Delta បាននិងកំពុងឆ្លងរាលដាលចូលដល់ក្នុងប្រទេសកម្ពុជា ដ្បិតអីវាមិនទាន់ឆ្លងចូលសហគមន៍ជាទ្រង់ទ្រាយធំ ប៉ុន្តែធ្វើឱ្យអត្រាអ្នកឆ្លង និងអ្នកស្លាប់កើនឡើងជាលំដាប់ ដូច្នេះ ការអនុវត្តនូវសេចក្តីសម្រេច និងវិធានការ លើកនេះ គឺមិនមានការលើកលែងជាដាច់ខាត។

ចំពោះភោជនីយដ្ឋាន ការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឲ្យមានតុសម្រាប់ឲ្យភ្ញៀវអង្គុយហូបចុកទេ ក្នុងហាងទេ។ ពួកគាត់អាចបើកជាហាងកាហ្វេ ភោជនីយដ្ឋានលក់អាហារ បានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ។ ក្នុងនាមអាជ្ញាធរខណ្ឌ ត្រូវតាមដានត្រួតពិនិត្យលើបញ្ហានេះឲ្យបានតឹងរ៉ឹងបំផុត មិនត្រូវបើកភ្នែកមើលឃើញហើយបែរជាមិនអនុវត្តបិធានការ-ច្បាប់នោះទេ។

លោកបញ្ជាក់ថា រាជធានីភ្នំពេញរកឃើញអ្នកជំងឺកូវីដ-១៩ មិនមានការថមថយនោះទេ, តែក្នុងរយ:២សប្តាហ៍ ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ មានការថមថយបន្តិច។ ប៉ុន្តែនៅតាមខេត្តមួយចំនួនបានកើនឡើង ដូច្នេះ ដើម្បីកាត់ផ្ដាច់ឫសគល់នៃការរីករាលដាលជំងឺ-១៩នេះ លោកស្នើឲ្យប្រធានគណៈជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តសេចក្តីសម្រេច និងវិធានការ របស់រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលឲ្យបានតឹងរ៉ឹងបំផុត ទាក់ទិននឹងបំរាមផ្សេងៗ រួមទាំងបម្រាមគោចរ។ ចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្ត និងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។ ការអនុវត្តលើកមុនៗ យើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្តសេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់ និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។

ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិ តភ្ជាប់ពីបណ្ដាខេត្តទាំង៨ ដែលរាជរដ្ឋាភិបាលបានបិទខ្ទប់ ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ឲ្យបាននូវការលួច ឆ្លងកាត់ដោយមានផ្ទុកមេរោគកូវីដ១៩ ចូលមកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ពិសេសទប់ស្កាត់ការឆ្លងរីករាលដាលមេរោគបំប្លែងថ្មី Delta ដែលបាននិងកំពុងរីករាលដាល ចូលមកកម្ពុជារបស់យើង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×