ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រចនា រ៉ាវាឌី បញ្ជាក់ពីទំនាក់ទំនងជាមួយបុរសម្នាក់ដែលមិនមែនជាលោក ព្រីន

Subscribe youtube Channel: https://youtube.com/channel/UCzOAyBPP-xHHISgDbPO8d0A

Telegram: https://t.me/CENmedia

ភ្នំពេញ ៖ នៅមុននេះមហាជនជាពិសេសបណ្តាអ្នកលេងអុីនធឺណេត បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលតារាសម្តែងនាង រចនា រ៉ាវាឌី បានបង្ហោះរូបថតដើរផ្សារ ជាមួយប្លែកមុខមួយរូប ដែលមិនមែនជាតារាសម្តែងលោក ព្រីន។

ភ្ញាក់ផ្អើលនោះគឺដោយសារបុរសដែល រចនា រ៉ាវាឌី បានបណ្តើរនោះគឺមិនមែនលោក ព្រីន ដែលទស្សនិកកំពុងតែចាប់អារម្មណ៍ ពីចំណងស្នេហ៍ក្រៅឆាករបស់ពួកគេ។
ទស្សនិកជន ជាពិសេសប្រិយមិត្តគាំទ្រតារាសម្តែងរូបនេះ តែងតែផ្គូរផ្គងរវាងលោក ព្រីន និង រចនា រ៉ាវាឌី ឲ្យមានស្នេហាជាមួយគ្នា មិនថានៅក្នុងរឿង និងក្រៅសាច់រឿងនោះឡើយ។
ប៉ុន្តែមហាជន ហាក់មានការស្រឡាំងកាំង និងសម្តែងការខកចិត្តយ៉ាងខ្លាំង ក្នុងពេលដែលរចនា រ៉ាវាឌី បានទម្លាយរូបថតដើរផ្សារប្រៀបបានគូស្នេហ៍ ជាមួយបុរសម្នាក់ដែលជាអ្នកសិល្បៈ និងមានរូបរាងស្រស់សង្ហាម្នាក់ ដែលមិនមែនជាលោក ព្រីន។

យ៉ាងណា ឆ្លើយតបបញ្ហាខាងលើនេះ តារាសម្តែងដែលកំពុងមានទីផ្សារខ្ពស់នាង រចនា រ៉ាវាឌី បានបដិសេធនូវការយល់ឃើញ របស់មហាជនពីទំនាក់ទំនងនាង បុរសដែលបានឃើញនោះ។
នាងបញ្ជាក់ថា អ្វីដែលទស្សនិកជនបានឃើញរូបនាងស្និទ្ធស្នាលជាមួយបុរសខាងលើនេះ គឺមិនមែនជាស្នេហានោះឡើយ ពោលគឺត្រឹមជាការរាប់អានជាបងប្អូនល្អប៉ុណ្ណោះ។

ទោះជាយ៉ាងណា រចនា រ៉ាវាឌី បានសម្តែងការហួសចិត្ត នៅពេលមានការយល់ច្រឡំ ពីរឿងស្នេហាក្នុងពេលដែលនាង បានបង្ហាញនូវភាពស្និទ្ធស្នាលជាមួយបុរសណាម្នាក់។
រចនា រ៉ាវាឌី បាននិយាយហួសចិត្តនិងលេងសើចថា ឲ្យតែយ៉ាងនេះនាងលេងចង់ថត ជាមួយតួអង្គប្រុសណាហើយ ហើយបើយ៉ាងនេះនាងគ្មានប្តី និងគ្មានអ្នកណាលើកកូនកម្លោះគេឲ្យទេ៕
រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>