Subscribe youtube Channel: https://youtube.com/channel/UCzOAyBPP-xHHISgDbPO8d0A
Telegram: https://t.me/CENmedia
ភ្នំពេញ ÷ រថយន្តដឹកទំនិញ១គ្រឿង ដាច់ហ្រ្វាំងជ្រុលចង្កូតទៅបុករថយន្ត២គ្រឿងទៀត ដែលកំពុងឈប់ចាំភ្លើងស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តជាច្រើនគ្រឿង បានឈប់រង់ចាំភ្លើងស្តុប ស្របពេលនោះក៏មានរថយន្តដឹកទំនិញមួយគ្រឿង បើកបរពីទិសដៅពីជើងទៅត្បូងស្របទិសគ្នា លុះមកដល់ចំណុចភ្លើងស្តុបជាន់ហ្រ្វាំងមិនជាប់ ក៏បានជ្រុលចង្កូតទៅបុកររថយន្ត២គ្រឿងទៀត ដែលនៅខាងមុខហើយអ្នកបើកបរ បានបួងចង្កូតមកខាងឆ្វេង ដើម្បីព្យាយាមបុករះទៅរថយន្តផ្សេងទៀត ក្នុងហេតុការណ៍នោះដែរ គ្មានបណ្តាលឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តចំនួន៣គ្រឿង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌសែនសុខ បានចុះមកធ្វើការវាស់វែង និងជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ បន្ទាប់មកភាគីខាងរថយន្តទាំង៣គ្រឿង បានបានសម្រួលចរចាសងសំណងគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ៖សួង សាម



