Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ណាស់​! ប្រពន្ធ​រង​ការ​ចោទ​រត់តាម​ប្រុស ត្រូវ​ប្តី​ចាប់​ចងវាយ​១០០​ខ្សែក្រវ៉ាត់​រហូត​សន្លប់ និង​ទុក​ឲ្យ​អ្នកភូមិ​ឆ្លៀតឱកាស​រំលោភ​ថែមទៀត​

spot_img

​នេះ​គឺជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ ដែល​ស្ត្រី​ជា​ប្រពន្ធ​ម្នាក់​ត្រូវបាន​ប្តី​របស់​នាង​វាយ​ចំនួន ១០០ ដង ជាការ​ដាក់ទណ្ឌកម្ម ចំពោះ​ទង្វើ​ផិតក្បត់​របស់​នាង មុនពេល​នាង​ដួល​នៅ​ចំពោះមុខ​ហ្វូងមនុស្ស ដែល​ព្យាយាម​រំលោភ​នាង ។​

​ស្ត្រី​នេះ​ដែល​ត្រូវបាន​ចងដៃ​នឹង​ខ្សែពួរ​ព្យួរ​នឹង​ដើមឈើ​ធំ​មួយ អាច​ត្រូវ​បានលឺ​ស្រែក​រោទ៍​យ៉ាង​ឈឺចាប់ ខណៈ​ប្តី​របស់​នាង​វាយ​នឹង​ខ្សែក្រវ៉ាត់​យ៉ាង​សន្ធាប់ ស្ថិតនៅក្នុង​ទីក្រុង Bulandshahr រដ្ឋ Uttar Pradesh ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា ។​

​បើតាម​ប្រភពព័ត៌មាន បាន​អះអាងថា ខណៈ​នាង​បាន​ដួលសន្លប់​បាត់បង់​ស្មារតី ពួក​អ្នកភូមិ​ប្រុសៗ​មួយចំនួន បាននាំគ្នា​បៀតបៀន​កេរ្តិ៍ខ្មាស់​នាង និង​ព្យាយាម​រំលោភ​នាង​ទៀតផង ។ ហើយ​នៅពេល​នាង​ដឹងខ្លួន ពួកគេ​បាន​ព្រមាន​នាង​កុំ​ឲ្យ​និយាយប្រាប់​រឿងនេះ​ទៅ​ប៉ូលីស មុនពេល​នាំគ្នា​គេចចេញ ។​

​ការដាក់ទណ្ឌកម្ម​ដ៏​សាហាវ​នេះ ត្រូវបាន​អនុវត្ត​ឡើង បន្ទាប់ពី​តុលាការ Kangaro បាន​រកឃើញ​ទោសកំហុស​របស់​នាង ក្នុងករណី​នាង​បាន​រត់តាម​ប្រុស​ស្នេហ៍ ។​

​យោងតាម​ប៉ូលីស ស្ត្រី​រូបនេះ​បានរ​ត់ទៅ​ជាមួយ​ប្រុស​ស្នេហ៍​របស់​នាង សប្តាហ៍​ដំបូង​នៃ​ខែមីនា ហើយ​កំពុង​រួម​រស់នៅ​ជាមួយគ្នា នៅឯ​ផ្ទៃ​សាច់ញាតិ​មួយ ។​

​នៅ​ថ្ងៃទី​១០ មីនា ប្តី​របស់​នាង​បាន​ឲ្យ​មនុស្ស​ម្នាក់ ទៅ​បញ្ចុះបញ្ចូល​នាង​វិល​ត្រឡប់មកផ្ទះ​វិញ ដោយ​ប្រាប់​នាង​ថា ពួកគេ​នឹង​បំភ្លេចចោល​រឿង​អតីតកាល​ទាំងអស់ និង​ចាប់ផ្តើម​សាង​ជីវិត​ថ្មី​ឡើងវិញ ។​

​ប៉ុន្តែ នៅពេល​វិលត្រឡប់​មកវិញ តុលាការ​អ្នកភូមិ​ចំណាស់ៗ​ត្រូវបាន​បង្កើតឡើង ដើម្បី​ដាក់ទណ្ឌកម្ម ដោយ​សម្រេច​ឲ្យ​ប្តី​របស់​នាង​ចងវាយ​នឹង ១០០ រំពាត់ ។​

​ទោះយ៉ាងណា អធិការ​ប៉ូលីស Altaf Ansari បាន​និយាយថា បុរស​ជា​ប្តី​ឈ្មោះ Suadan, អតីត​ប្រធានភូមិ​ឈ្មោះ Sher Singh និង​កូនប្រុស​របស់គាត់​ឈ្មោះ Shravansinh ត្រូវបាន​ចាប់ខ្លួន​ហើយ ខណៈ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត កំពុង​តាម​ប្រមាញ់​ផងដែរ ខណៈ​ស្ត្រី​ជា​ប្រព័ន្ធ​ដែល​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល ៕ ចន្ទី​

  

spot_img
×