Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនមនុស្សចំនួន២នាក់ ដកហូតអាវុធខ្លី១ដើម និងថ្នាំញៀនមួយចំនួន ដើម្បីចាត់ការតាមច្បាប់

ខេត្តកណ្តាល ៖ ការចាប់ខ្លួនជនសង្ស័យធ្វើឡើង ក្នុងការចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ វេលាម៉ោង ០៩ និង៤០នាទី នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យត្រូវឃាត់ខ្លួន រួមមាន១.ឈ្មោះ ជី ផល្លា ហៅជក់ ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (ធ្លាប់ជាប់ពន្ធនាគារខេត្ដកណ្ដាល ចំនួន០២លើក។ លើកទី១ពីបទ លួចមានស្ថានទម្ងន់ទោស លើកទី២ បទរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន រយៈពេលបីឆ្នាំ )។ ២.ឈ្មោះ ម៉េត ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ស្រុកស្អា ខេត្តកណ្តាល ។

នៅពេលចាប់ខ្លួនឈ្មោះ ជី ផល្លា សមត្ថកិច្ចបាន រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣កញ្ចប់ (តូច២ កញ្ចប់ ,មធ្យម០១កញ្ចប់) បញ្ជូនមកប៉ុស្គិ៍រដ្ឋាបាលឃុំខ្ពប ដើម្បីសាកសួរ ។

យោងតាមចម្លើយសារភាព របស់ឈ្មោះ ជី ផល្លា កម្លាំងផ្នែកប្រឆាំងបទល្មើស គ្រឿងញៀនស្រុកស្អាង សហការជាមួយប៉ុស្គិ៍នគរបាលឃុំខ្ពប និងឃុំតាលន់ ធ្វើការ ក៏បានឈានដល់ការឃាត់ខ្លួន ឈ្មោះ ម៉េត ស្រីលីន ។ ពេលនោះ ដោយមានការឯកភាព ពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល បានអនុញ្ញាត ឱ្យសមត្ថកិច្ចនគរបាល ធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋាន ឈ្មោះម៉េត ស្រីលីន តែម្តង។

បន្ទាប់ពីឆែកលំនៅដ្ឋានឈ្មោះម៉េត ស្រីលីន សមត្ថកិច្ចបានរកឃើញ ម្សៅក្រាមពណ៌ សថ្លា សង្ស័យថា ជាសារធាតុញៀន (ម៉ាទឹកកក) ២កញ្ចប់ (ធំ០១ កញ្ចប់, មធ្យម១កញ្ចប់) ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ គ្រឿង អាវុធខ្លី ម៉ាក់ K៥៩ចំនួន០១ដើម ទូរស័ព្ទដៃចំនួន ០១ គ្រឿង និងសម្ភារៈវេចខ្ចប់ ប្រើប្រាស់គ្រឿងញៀន មួយចំនួន។ ឈ្មោះម៉េត ស្រីលីន បានសារភាពថា គ្រឿងញៀនខាងលើ ពិតជារបស់ ខ្លួនពិតប្រាកដមែន ដែលប្តីរបស់ខ្លួន ឈ្មោះ ឡឹប ភក្តី បាន ទិញពីភ្នំពេញ យកមកឲ្យខ្លួនចែកចាយបន្ត។

តាមសមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងខាងលើ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ៖ជំនោ

×