ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ ហែម ប៉ុច បំបែកសិទ្ធិផលចាស់ខ្លួន ក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ

CAMSOC-ភ្នំពេញ ៖ កីឡាករហែលទឹកកម្ពុជា ហែម ប៉ុច បានបញ្ចប់ការប្រកួតរបស់ខ្លួន សម្រាប់វិញ្ញាសា ៥០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) ហើយ ដោយឈរលេខរៀងទី៤ ក្នុងស៊េរីទី៤ ដោយប្រើថិរវេលា ២៤.៩១វិនាទី ។

ហែម ប៉ុច បានបំបែកសិទ្ធផលចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានចុងក្រោយលើវិញ្ញាសា ៥០ម៉ែត្រសេរី គឺថិរវេលា ២៤.៩២វិនាទី ។ ប៉ុន្ដែនេះជាកំណត់ត្រាខ្ពស់បំផុត សម្រាប់អត្តពលិកហែលទឹកកម្ពុជា ក្នុងការប្រកួតកីឡាអូឡាំពិក វិញ្ញាសាហែល ៥០ម៉ែត្រសេរីបុរសកន្លងមក ដ្បិតលោក ហែម គិរី ធ្លាប់ធ្វើបានក្នុងថិរវេលា ២៦.៤១វិនាទី កាលពីឆ្នាំ២០០០ និងកីឡាករ ហែម ថុនពន្លឺ ធ្លាប់ធ្វើបានក្នុងថិរវេលា ២៧.០៣វិនាទី កាលពីឆ្នាំ២០០៨ ។

ព័ត៌មានលម្អិតនៃលទ្ធផលការប្រកួតនេះ ក្រុមការងាររបស់យើង នឹ​ងជម្រាបជូននាពេលក្រោយ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>