ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

TOKYO 2020៖ ឃឺន ប៊ុនពេជ្រមរកត ឈរលេខ៣ ក្នុងស៊េរី និងបំបែកសិទ្ធិផលចាស់របស់ខ្លួន

CAMSOC-ភ្នំពេញ ៖ កីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បានបញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងស៊េរី សម្រាប់វិញ្ញាសាហែល ៥០ម៉ែត្រសេរី ដោយប្រើថិរវេលា ២៩.៤២វិនាទី ក្នុងការប្រកួតនៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre នាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ ។

ផ្អែកលើលទ្ធផលខាងលើ ឃឺន ប៊ុនពេជ្រមរកត បានបំបែកសិទ្ធផលចាស់របស់ខ្លួន ដែលធ្លាប់ធ្វើបានចុងក្រោយក្នុងថិរវេលា ២៩.៩៩វិនាទី ប៉ុន្ដែទាបជាងអតីតកីឡាការិនី ហែមថុន វិទិនី ដែលធ្លាប់ធ្វើបានក្នុងថិរវេលា ២៩.៣៧នាទី លើវិញ្ញាសា ៥០ម៉ែត្រសេរីដូចគ្នា ក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងរីយ៉ូ កាលពីឆ្នាំ២០១៦ ។

យ៉ាងណាមិញការធ្វើបានក្នុងថិរវេលា ២៩.៤២វិនាទីរបស់កីឡាការិនីវ័យក្មេងកម្ពុជារូបនេះ ពុំបានធ្វើឲ្យ ឃឺន ប៊ុនពេជ្រមរកត បន្ដដំណើរទៅវគ្គ ១៦នាក់ចុងក្រោយនោះទេ សូម្បីកីឡាការិនីឡាវ Budcharern ដែលប្រើថិរវេលា ២៩.២២វិនាទី និងឈរលេខ២ ក្នុងស៊េរីជាមួយគ្នា ក៏ពុំបានឡើងវគ្គបន្ដដែរ ដ្បិតថិរវេលានេះ មិនស្ថិតក្នុងបេក្ខភាព ១៦នាក់ចុងក្រោយឡើយ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>