Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣​ គ្រឿង និងស្លាប់មនុស្សចំនួន ០១​ នាក់

ភ្នំពេញ​ ៖ មានអគ្គិភ័យមួយ ឆេះរថយន្តក្នុងចំណតរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ​ ដែរមានទីតាំងស្ថិតនៅខាងកេីតគល់ស្ពានជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ។ រថយន្តពន្លត់អគ្គិភ័យជាច្រេីនចេញជួយអន្តរាគមន៍ពន្លត់អគ្គិភ័យយ៉ាងសកម្ម​ ហើយករណីនេះឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣​ គ្រឿង និងស្លាប់មនុស្សចំនួន ០១​ នាក់។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១៥និង៣០​ នាទីរសៀល ថៃ្ងសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១ មានករណី​អគ្គិភ័យមួយកន្លែងបានកើតឡើង នៅចំណតរថយន្តវីរៈប៊ុនថាំ ដែលស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​ ដែលមានម្ចាស់ទីតាំងឈ្មោះ ស៊ួ វីរៈ ភេទ​ ប្រុស អាយុ​ ៥៥​ ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុនវីរៈប៊ុនថាំ ។

យោងតាមប្រភពពីកម្មករ បម្រើការងារនៅក្នុងក្រុមហ៊ុនដឹកអ្នកដំណើរវីរៈប៊ុនថាំបានឲ្យដឹងថា ដំបូងដោយមានភ្លើងឆេះពីក្នុងរថយន្ត១គ្រឿង រួចពួកគាត់បានទាញបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ទប់ស្កាត់បន្ទាប់មកក៏ទាក់ទងទៅសមត្តកិច្ចមូលដ្ឋាន សង្កាត់ជ្រោយចង្វារ សុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។

បន្ទាប់ពីខាងបង្ការពន្លត់អគ្គីភ័យ នៃស្នងការរាជធានីភ្នំពេញ ទទួលដំណឹងថា មានករណីអគ្គិភ័យកំពុងតែឆាប់ឆេះឃ្លាំងរថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ នៅខណ្ឌជ្រោយចង្វារ ក៏បានចេញរថយន្តមកជាច្រើនគ្រឿង មកជួយបាញ់ពន្លត់។

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា ករណីនេះពុំទាន់ដឹងមូលហេតុនៅឡើយ គឺកំពុងបន្តការស្រាវជ្រាវ ។ ខូចខាតសម្ភារ ឆេះរថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ ចំនួន ២៣​ គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ និងបណ្តាលឲ្យស្លាប់មនុស្សចំនួន ០១​ នាក់ (ពុំទាន់ស្គាល់អត្តសញ្ញាណ) ។

ប្រតិបត្តិការនេះ បានប្រើរថយន្តការិយា​ល័យ​អគ្គិភ័យ​​ ចំនួន ២១​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៦៣​ រថយន្ត​ ស្មេីនឹង ២៥០​ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មាន – រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ សើ្មនឹង​ ២៤​ ម៉ែត្រគូប ។ – រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារ ចំនួន ១០​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន​ ២០​ រថយន្ដ​ សើ្មនឹង​ ៨០​ ម៉ែត្រគូប ។ – រថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ សើ្មនឹង​ ១៦​ ម៉ែត្រគូប ៕ រក្សាសិទ្ធិដោយ៖សាមេត

×