កាសែត DailyMail របស់អង់គ្លេសថ្មីៗនេះឲ្យដឹងថា សៀវភៅឯកទគ្គកម្មGuinness បានប្រកាសជាសាធារណៈអំពីមនុស្សដែលមានឯកទគ្គកម្មថ្មីៗបំផុត។
តាមនោះនារីវ័យ២៩ឆ្នាំ Ekaterina Lissina ជាការិនីបាល់បោះអាជីពទទួលបានគោរមងារ “នារីមានជើងវែងបំផុតពិភពលោក ដែលជើងរបស់នាងមានប្រវែង១,៣២សង់ទីម៉ែត្រ។
ថ្មីៗនេះក្នុងកម្មវិធីទូរទស្សន៍មួយនៅអង់គ្លេសគេបានត្រៀមទុកMC២នាក់អង្គុយជាមួយEkaterina Lissina ។ ជាមួយកំពស់ “សាហាវ” 205.74cm Ekaterina បានទាក់ទាញអារម្មណ៍របស់ទស្សនិកជនពាសពេញពិភពលោក។
ដោយមានជើងវែងពិសេសបែបនេះ Ekaterina ពាក់ស្បែកជើងលេខ ៤៧។ នាងត្រូវបានទទួលស្គាល់ថា នារីខ្ពស់បំផុតរបស់ប្រទេសរុស្ស៊ី ។ នាងពោល៖ “ខ្ញុំជឿថា ជើងដ៏វែងរបស់ខ្ញុំពិតជាមានប្រយោជន៍ណាស់ចំពោះបុព្វហេតុបាល់ ព្រោះថាពុំមែននរណាក៏មានជើងដូចខ្ញុំទេ”។
Ekaterina ធ្លាប់ចូលរួមក្រុមជម្រើសជាតិបាល់បោះនារី ហើយដណ្តើមមេដាយស្ពាន់ក្នុងការប្រកួតកីឡាអូឡាំពិក។ កាលពីអាយុ១៦ឆ្នាំ នាងត្រូវសម្រេចចិត្តជ្រើសរើសយកបុព្វហេតុជាអ្នកបង្ហាញម៉ូតកីឡាបាល់បោះ ហើយចុងក្រោយនាងបានជ្រើសរើសក្លាយជាកីឡាការិនីបាល់បោះ។
វាពុំមានអ្វីចម្លែកនោះទេ ព្រោះឪពុករបស់Ekaterina មានកម្ពស់១,៩៨ម៉ែត្រ ម្តាយរបស់នាងមានកម្ពស់ ១,៨៨ម៉ែត្រ ហើយបងប្រុសរបស់នាង Sergei មានកម្ពស់ ១,៩៨ម លោកViktor Lisin ជាឪពុករបស់នាងនិយាយថា “ពេលកូនស្រីរបស់ខ្ញុំចាប់កំណើតខ្ញុំឃើញជើងរបស់វាវែង និងជាផ្នែកមួយធំនៃរាងកាយទាំងមូល”៕