ភ្នំពេញ ៖ ក្នុងលិខិតណែនាំរបស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ លោករដ្ឋមន្ត្រីរូបនេះបានណែនាំថា ការដាក់ចេញ និងការអនុវត្តវិធានការរឹតត្បិត ឬហាមប្រាម ក៏ដូចជាការដាក់ចេញនូវបម្រាមគោចរដោយគណៈអភិបាលរាជធានី-ខេត្ត នៅអំឡុងពេលនៃការបិទខ្ទប់ ឬក្នុងពេលនៃការអនុវត្តយុទ្ធនាការ រយៈពេល១៤ថ្ងៃនេះ មិនត្រូវធ្វើឱ្យមានការរាំងស្ទះ ឬប៉ះពាល់ដល់ដំណើរការជាធម្មតា នៃការដឹកជញ្ជូនទំនិញចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្ររាជធានី-ខេត្តនីមួយៗឡើយ ព្រោះជាការបន្តនិរន្តរភាពនៃការហូបចុករបស់ប្រជាពលរដ្ឋ , ផ្ទុយទៅវិញប្រសិនបើមានការរាំងស្ទះ និងធ្វើឱ្យមានការព្រួយបារម្ភ និងជ្រួលច្របល់ ហើយឈ្មួញខិលខូច នឹងបង្កើនតម្លៃទំនិញផ្សេងៗ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CE







