Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃជួញដូរចុងក្រោយនៃសប្តាហ៍នេះ បានបញ្ចប់ទៅដោយសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា មានការធ្លាក់ចុះ ០,១៥ភាគរយ មកត្រឹម ៥៤០,៧៣ ពិន្ទុ

ភ្នំពេញ ៖ ថ្ងៃជួញដូរចុងក្រោយនៃសប្តាហ៍នេះ ក៏ដូចជាថ្ងៃចុងក្រោយនៃខែកក្កដាផងនោះ បានបញ្ចប់ទៅដោយសន្ទស្សន៍ ផ្សារមូលបត្រកម្ពុជា មានការធ្លាក់ចុះ ០,១៥ភាគរយ មកត្រឹម ៥៤០,៧៣ ពិន្ទុ។

ទន្ទឹមនឹងនេះដែរ ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះចន្លោះពី ១០ ទៅ ១២០ រៀលក្នុងមួយហ៊ុនដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្លាក់ចុះមកត្រឹម ៧.០៦០រៀល កំពង់ផែស្វយ័តក្រុងភ្នំពេញ មកត្រឹម ១៥.៣០០រៀល កំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រឹម ១៣.៦០០ រៀល និង ផេសថិក ត្រឹម ៣.១៥០រៀល។

ហ្ក្រេនធ្វីនបានកើនឡើង ១០០ រៀលដល់ ៤.២៨០រៀល ខណៈដែលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង អេស៊ីលីដា បានរក្សាថ្លៃដដែល។ ភាគហ៊ុនជួញដូរភាគហ៊ុន ហ្ក្រេនធ្វីន បានកើនឡើងរហូតដល់ ១១១.៩៤៤.២៨០ រៀល ដែលជាលទ្ធផលស្ថិតក្នុងកម្រិតខ្ពស់ជាងគេ នៃថ្ងៃជួញដូរ ៥៥ថ្ងៃចុងក្រោយ និងបានក្លាយជាទំហំជួញដូរច្រើនជាងគេទី២ នៃឆ្នាំ២០២១នេះ៕
រក្សាសិទ្ធិដោយ៖CEN

×