ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាងសាន សុខកក្កដា ប្រកាសចំហផ្លូវការលែងត្រូវការស្វាមីវ័យក្មេងជាប្តី

ភ្នំពេញ ៖ រឿងរ៉ាវ រវាងអតីតអ្នកចម្រៀង សាន សុខកក្កដា និងស្វាមីវ័យក្មេង ដែលបង្កការតាមដាន ក្រោយមិនត្រូវគ្នាពេលនេះឈានដល់រឿង កាន់តែក្តៅឡើង។ អ្នកនាងទ្រាំផ្តល់ការយោគយល់ទៀតហើយ ដោយបានប្រកាសចំៗ ឈប់ត្រូវការប្តីមិនទទួលខុសត្រូវ ហើយសុខចិត្តមើលថែដំណក់ឈាម ដោយមិនបាច់មានមនុស្សប្រុសក៏បាន។

អ្នកនាង កក្កដា ហៅម៉ាក់ដា បានសរសេរថា « ខ្ញុំសូមប្រកាសថ្ងៃនេះ ខ្ញុំ សាន សុខកក្កដា នឹងប្រុសម្នាក់នេះ សុីត វណ្ណស្នាវី មិនត្រូវជាប្តីប្រពន្ធនឹងគ្នាទៀតទេ រយៈពេល៣ខែនេះ លោកស្ងាត់មិនបានទាក់ទងមកខ្ញុំទេចឹង ខ្ញុំនឹងប្តឹងលែងលះលោកតាមផ្លូវច្បាប់ហើយលោកអាចមានសេរីភាព មិនសូវពិបាក ឆាតឬខលវីដេអូជាមួយស្រីៗក្រោយៗរបស់លោកមិនមានភ័យខ្លាចអីទៀតទេ ព្រោះមិនទាក់ទងនឹងខ្ញុំ ចឹងសុំស្រីៗដែលទាក់ទងគេហ្នឹងរាល់ថ្ងៃសប្បាយចិត្តចុះ គេមានសេរីភាពហើយ ។
អរគុណដែលបានផ្តល់កំណើតកូនប្រុសម្នាក់នេះអោយខ្ញុំ
អស់កម្មត្រឺមនេះចុះល្អហើយ សូមអោយលោកមានសំណាងផងចុះ។ អរគុណអ្នកម្តាយក្មេក ដែលមានចិត្តល្អចំពោះខ្ញុំរហូតមក។
ចុងក្រោយហើយដែលខ្ញុំទម្លាយរឿងផ្ទាល់ខ្លួរបស់ខ្ញុំខ្ញុំមិនចង់ទេតែ នេះជាកម្មរបស់ខ្ញុំដែលមកជួបអាមនុស្សអត់ខួអត់បេះដូង គ្មានអាសូរសូម្បីតែកូនខ្លួនឯង ។

អ្នកនាងកក្កដា ទ្រាំរស់នៅជាស្ត្រីមេម៉ាយច្រើនឆ្នាំ ដោយមិនដែលគិតចង់បានស្វាមីថ្មីទៀតទេ។ គ្រួសារមុនមិនមានរឿងល្អក់កករអ្វីធំដុំទេ ជាគ្រួសារបរទេសប្តីបរទេស។ ដោយសារយល់កន្លង់ក្មេង ដាក់ចិត្តស្រឡាញ់ពេក ហើយអ្នកនាង ក៍ធ្លាប់ប្រាប់គាត់មេម៉ាយហើយជាប្រពន្ធគិតឲ្យច្បាស់។យ៉ាងណានេះជាវិថីជីវិតមួយដែលស្មានមិនដល់៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>