Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំចេះតែហ៊ាន ! ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ ពាក់ព័ន្ធនឹងល្មើសវិធានការ រដ្ឋបាល និងរារាំងបង្កជាឧបសគ្គដល់សមត្ថកិច្ច

កោះកុង ÷ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ សហការជាមួយ កម្លាំងអាជ្ញាធរភូមិឃុំ និងមានការសម្របសម្រួល នីតិវិធីដោយលោក អៀង ចាន់ភារ៉ា ព្រះរាជអាជ្ញារង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៥ នាក់ ដែលបានល្មើសវិធានការដ្ឋបាល និងរារាំងបង្កជាឧបសគ្គដល់សមត្ថកិច្ច ក្នុងការអនុវត្តវិធានការរដ្ឋបាល។

ជនសង្ស័យ ចំនួន៥ នាក់ រួមមាន ÷ ១.ឈ្មោះ សេន បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្ន ភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ២. ឈ្មោះ យីង ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ ៣. ឈ្មោះ ញឹប រ៉ាត់ ភេទស្រី អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ស្មាច់មានជ័យ ៤. ឈ្មោះ សុខ ណូ ភេទស្រី អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរថៅកែខារ៉ាអូខេ ទីលំនៅបច្ចុប្បន្នភូមិ ៣សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ៥. ឈ្មោះ អួង បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេង ទីលំនៅបច្ចុប្បន្នភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅចំណុចហាងខារ៉ាអូខេ កុលាបសសពយុវជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ជនសង្ស័យទាំង៥នាក់ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម

×