ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីសម្រេចត្រូវបានបិទខ្ទប់ ជាបណ្តោះអាសន្នទីតាំងផ្សារ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លង រាលដាលក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ជាពិសេស មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




