Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ឆ្នាំង ៖ គ្មានការបន្ទោបង់ ពេសវាលពាសកាលតាមទីប្រជុំជន និងទីជនបទ ដោយងាកមកប្រើប្រាស់បង្គន់ អនាម័យ ឲ្យបានគ្រប់គ្នា

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ អភិវឌ្ឍន៍ការប្រើប្រាស់បង្គន់អនាម័យ នៅទីប្រជុំជន និងតាមជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អម សុភា អភិបាលរងខេត្ត លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក ឆាត សុភាព នាយកអង្កការវ៉តធ័រអេតប្រចាំកម្ពុជា និងលោកស្រី ជុំ សុីណា ប្រធានសម្របសម្រួលប្រចាំខេត្ត និងលោក លោកស្រីជាមន្ត្រីក្រុមការងារ។

លោក ឆាត សុភាព នាយកវ៉តធ័រអេត បានលើកឡើង អំពីការអភិវឌ្ឍន៍ទៅលើគម្រោង គ្មានការបន្ទោបង់ ពេសវាលពាសកាលតាមទីប្រជុំជន និងទីជនបទ ដោយងាកមកប្រើប្រាស់បង្គន់ អនាម័យបានគ្រប់គ្នាៗ ហើយអង្កការវ៉តធ័រអេតបានធ្វើកិច្ចសហការណ៍ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នងដំណើរការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋមានបង្គន់ប្រើប្រាស់ បានគ្រប់ៗគ្នានៅទូទាំងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការអភិវឌ្ឍគម្រោងនេះ គឺល្អសម្រាប់ខេត្តកំពង់ឆ្នាំង ហើយនិងមានការប្រើប្រាស់ បង្គន់អនាម័យបានគ្រប់គ្រួសារ ក្នុងខេត្តមិនថានៅទីក្រុង ឬជនបទឡើយ។

ឯកឧត្តម បានគាំទ្រនៅគម្រោងនេះ និងសុំឲ្យអង្កការ វ៉តធ័រអេត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការគ្នា ព្រមទាំងធ្វើការផ្សព្វផ្សាយ ទៅដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឲ្យយល់ជ្រួតជ្រាប ដើម្បីឲ្យដំណើរការគម្រោងនេះ ទទួលបានជោគជ័យនាពេលខាងមុខ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×