Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្តបម្រាមគោចរក្នុងរាជធានីភ្នំពេញ ៖ ឃាត់យានយន្តជិត២០០គ្រឿងផាកពិន័យ និងអប់រំ

ភ្នំពេញ ៖ នៅក្នុងការការអនុវត្តបម្រាមគោចរក្នុងរាជធានីភ្នំពេញកាលពីយប់ ថ្ងៃទី៣០ ខែកក្កដា សមត្ថកិច្ចបានឃាត់យានយន្តជិត ២០០គ្រឿង ដើម្បីធ្វើការផាកពិន័យ និងអប់រំណែនាំ និងយានយន្តមួយចំនួនត្រូវបានយក ទៅរក្សាទុកនៅកន្លែងសមត្ថកិច្ច។

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ CEN នៅថ្ងៃទី៣១ ខែកក្កដានេះថា កាលពីយប់ថ្ងៃទី៣០ ខែកកក្កដា ឆ្នាំ២០២១ គឺសមត្ថកិច្ចបានចាប់ផ្តើមអនុវត្តដើម្បីធ្វើការផាកពិន័យតែម្តង ដោយបានអនុវត្តគ្រប់ទីតាំងទាំងអស់ក្នុងរាជធានីភ្នំពេញ គឺបានឃាត់រថយន្តចំនួន ៤៦គ្រឿង និងម៉ូតូចំនួន ១១៨គ្រឿង និងបានធ្វើការផាកពិន័យរួចរាល់ចំនួនរថយន្តចំនួន ១៤គ្រឿង និងម៉ូតូចំនួន ៨គ្រឿង និងបាននាំយករថយន្តចំនួន៩គ្រឿង និងម៉ូតូចំនួន៣៧គ្រឿងមករក្សាទុក្ខនៅកន្លែងសមត្ថកិច្ច ហើយក្រៅពីនេះបានធ្វើការអប់រំណែនាំ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តថា តាមសារាចរណ៍ណែនាំ ក៏ដូចជាសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ទាក់ទងនឹងការអនុវត្តបម្រាមគោចរ ក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។ ហើយកាលពីថ្ងៃទី២៩ ខែកក្កដា សមត្ថកិច្ចគ្រាន់តែធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រជាពលរដ្ឋបន្ថែម ទាំងការចុះអប់រំផ្ទាល់ ទាំងការផ្សព្វផ្សាយតាមបណ្តាញសង្គម។

ទាក់ទងការអនុវត្តបម្រាមគោចរក្នុងរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលកាលពីរាត្រីថ្ងៃទី៣០ កក្កដា ចាប់ពីម៉ោង០៩យប់ ដល់ម៉ោង១១យប់ លោកបានចុះពិនិត្យគោលដៅ នៅក្នុងខណ្ឌស្សីកែវ ទួលគោក ចំការមន ខណ្ឌមានជ័យ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ដែលលោកបានអញ្ជើញចុះពិនិត្យនៅតាមគោលដៅ ត្រួតពិនិត្យមួយចំនួន នៅក្នុងភូមិសាស្ត្ររាជធានីពេញ ដើម្បីជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរខណ្ឌ អនុវត្តការងារនេះ ឱ្យបានម៉ឹងម៉ាត់និងមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា ការអនុវត្តនូវវិធានការ ដោយបិទបម្រាមគោចរខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសកូវីដ បំប្លែងថ្មីដែលតា ។ លោកបានបញ្ជាក់ផងដែរថា ៖ដោយគិតពីសុខភាព និងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចេញសេចក្តីសម្រេច បិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាល នៃជំងឺកូវីដបំប្លែងថ្មីនេះ។ ទទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេច បិទបម្រាមគោចរចាប់ពីម៉ោង ០៩យប់ដល់ម៉ោង៣ភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ។

លោកអភិបាលបានបញ្ជាក់ទៀតថា ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលល្មើសនឹងបម្រាមនេះ នឹងត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរបំផុត ដោយសម្រាប់ម៉ូតូ គឺត្រូវផាកពិន័យចំនួន២០ម៉ឺនរៀល ចំណែកឯរថយន្តត្រូវផាកពិន័យចំនួន ១ លានរៀល ហើយគោលដៅដែលដាក់ត្រួតពិនិត្យក្នុង១ខណ្ឌៗ មានចំនួន២គោលដៅ សរុប១៤ខណ្ឌស្មើនឹង២៨គោលដៅ ប៉ុន្តែអាចមានចំនួនលើសពីនេះ ដោយខណ្ឌនីមួយៗ មានបន្ថែមបន្ថែមគោលដៅទៀត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×