Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថស្រុកសំបូរ បង្រ្កាបទូកដឹកឈើអារ លេខ១ ចំនួន ០១គ្រឿង

ក្រចេះ ៖ នៅវេលាម៉ោង ៧ និង ៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ ដឹកនាំដោយលោកវរសេនីយ៍ត្រី សូត្រ ស៊ីម មេបញ្ជាការស្រុក សហការជាមួយនគរបាលសេដ្ឋកិច្ចថ្នាក់ជាតិ ចុះបង្ក្រាបបទល្មើសព្រៃឈើស្ថិតនៅ ភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានចាប់យកទូកដឹកឈើចំនួន ០១គ្រឿង ដឹកឈើ (តាសេក) ប្រភេទឈើអារ លេខ១ មិនទាន់វាស់វែង។បច្ចុប្បន្នវត្ថុតាងខាងលើ កំពុងដឹកជញ្ជូនយកមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំបូរ រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។

ចំណែកមួយករណីទៀត នៅវេលាម៉ោង ១០ និង ៣០នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកសំបូរ ខេត្តក្រចេះ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ី ទិត្យមេបញ្ជាការរងស្រុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយសង្កាត់រដ្ឋបាលព្រៃឈើរលួស ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ (ព្រៃឈើ) ស្ថិតនៅ ភូមិស្រែជិះ ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ដោយបានដកហូតឈើសុក្រម (សន្និធិ) ប្រភេទឈើអារលេខ១ មិនទាន់វាស់វែង។
បច្ចុប្បន្នវត្ថុតាងខាងលើ កំពុងដឹកជញ្ជូនយកទៅសង្កាត់រដ្ឋបាលព្រៃឈើរលួស ដើម្បីចាត់ការតាមនីតិវិធី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×