Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តបន្ទាយមានជ័យ ថ្ងៃនេះ មិនមានអ្នកជាសះស្បើយ តែរកឃើញអ្នកឆ្លងជំងឺកូវីដថ្មី រហូតដល់ជាង៣០០នាក់

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៣០១នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) មិនមានអ្នកជាសះស្បើយ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដល់បងបប្អូនប្រជាពលរដ្ឋ និងសាធារណៈជនឲ្យបានជ្រាបថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ មិនមានករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ និងយោងតាមលទ្ធផលតេស្តរហ័ស (Rapid Test)+មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករ វិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន៣០១នាក់។

រដ្ឋបាលខេត្ត សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលបានប៉ះពាល់ដោយផ្ទាល់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ ដោយប្រយោលជាមួយ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៣០១នាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័ក តាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ ជាមួយអ្នកដទៃជាដាច់ខាត។

ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតី ដូចជា ឡើងកម្ដៅលើសពី៣៧អង្សាសេ ក្អក កណ្ដាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនង ទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ។ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន បន្តចូលរួមអនុវត្តតាមវិធានការ “ពាការពារ ពារាំ” ជាដាច់ខាត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×