Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយរឿងអាស្រូវពុករលួយរបស់ អភិបាលស្រុករំដួល

spot_img

ភ្នំពេញ ៖ លោក សុខា រ៉ាម អភិបាលស្រុករំដួល បានរងការចោទប្រកាន់ថា បានស៊ីដាច់លុយជំនួយដែលថ្នាក់លើឧបត្ថម្ភក្នុងស្ថានភាពកូវីដ និងប្រើលេសបញ្ហាកូវីដដើម្បីទារលុយពីអាជីវករ។ ប៉ុន្តែអភិបាលស្រុករំដួលបានបដិសេធចំពោះការចោទប្រកាន់នេះ។

ប្រភពពីមន្ត្រីសាលាស្រុករំដួលបានបង្ហើបឲ្យដឹងថា ពាក់ព័ន្ធអំពើពុករលួយរបស់លោក សុខា រ៉ាម មានចំនួន ១៣ចំណុច រួមមាន :
១-កាត់ប្រាក់រង្វាន់មន្ត្រី មិនដែលបានផ្ដល់ជូនមន្ត្រីដើម្បីលើកទឹកចិត្ដរយៈពេល ៣ឆ្នាំ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១
២-ឈប់បើកលុយប្រេងសាំងឲ្យមន្ត្រីដែលក្រសួងតម្រូវឲ្យមានរបបសាំង គឺទុកចែកតែបក្ខពួកខ្លួន
៣-បំបាត់លុយសម្រាប់ឲ្យមន្ត្រីទិញសម្ភារការិយាល័យផ្សេងៗ
៤-កាត់លុយមន្ដ្រីក្នុងមួយខែចំនួន ១០,០០០រៀល រៀងរាល់ខែ អស់រយៈពេល ៤ឆ្នាំមកហើយ
៥-តែងតាំងមន្ត្រីតាមបក្ខពួក និងលុយ បើចង់បានតំណែងជាប្រធានការិយាល័យត្រូវបង់លុយ ២០០ដុល្លារ តំណែងអនុប្រធានការរិយាល័យ ត្រូវបង់ ១៥០ដុល្លារ ដោយមានលោកនាយករដ្ឋបាលជាអ្នកប្រមូលលុយ និងអះអាងថាលុយទាំងអស់យកទៅជួយបក្ស
៦-បញ្ជាឲ្យអនុប្រធានការិយាល័យសុរិយោដីស្រុក ម្នាក់ដើរគាបសង្កត់មេឃុំគ្រប់ឃុំ មិនឲ្យបញ្ចាក់លើឯកសារលក់-ទិញដីធ្លីនោះទេ ទោះបីដីលក់បានតម្លៃថោកក៏ដោយ ទាល់តែមានលុយរត់ការដល់សាលាស្រុកទើបអាចលក់-ទិញបាន
៧-បញ្ជានាយករដ្ឋបាលស្រុកគាបក្រុមអ្នករកសុីជីកដី និងដឹកអាចម៍ដីលក់អោយសុំច្បាប់ម្ដងត្រូវបង់សេវាចំនួន ៣៥០,០០០រៀល និងសុំបន្ថែម ៦០០ដុល្លារទៀត បើមិនបង់តាមការទាមទារនោះទេ គឺលោកអភិបាលស្រុកចុះចាប់រហូត ខុសនេះ ខុសនោះ មិនចេះចប់
៨-ទាមទារប្រាក់ចំណេញគិតជាភាគរយពីក្រុមអ្នកម៉ៅការណាដែលដេញថ្លៃបានពីគម្រោងអភិវឌ្ឍក្នុងឃុំ និងស្រុក
៩- គំរាមដកមន្ដ្រីពីដំណែងពិសេសលោកមេឃុំគ្រប់ឃុំ បើមិនធ្វើតាមខ្លួនបញ្ជា
១០-បំបាត់លុយរបស់សម្ដេចតេជោ ដែលឧបត្ថម្ភដល់ការហូបចុកប្រចាំថ្ងៃរបស់កងកម្លាំងការពារមណ្ឌលចត្ដាឡីស័ក និងពលករដែលធ្វើចត្តាឡីស័ក ដោយធ្វើរបាយការណ៍បំបោងលើសចំនួនពលករដែលកំពុងចត្តាឡីស័កជាក់ស្តែង ហើយឡើងទៅបើកលុយសម្តេចយកមកចែកគ្នាចាយ (ជាក់ស្តែងពលករកំពុងចត្តាឡីស័ក គឺមានតែ ០១នាក់ តែពេលធ្វើរបាយការណ៍ លោកអភិបាលស្រុកឲ្យដាក់ជាង ៣០នាក់)
១១-យកលុយរបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថ្លៃអាហារ ជូនកងកម្លាំងការពារមណ្ឌលចត្តាឡីស័ករហូតមក គឺលោកអភិបាលស្រុក មិនដែលបានទូទាត់ជូនកងកម្លាំងនោះទេ ហើយលុយថ្លៃអាហាររបស់បងប្អូនពលករធ្វើចត្តាឡីស័ក បើកឲ្យមិនគ្រប់ចំនួនថែមទៀត និងជាពិសេសគឺនៅឃុំមុឺនជ័យ និងឃុំស្វាយចេក គឺមានលោកនាយករដ្ឋបាលសាលាស្រុកជាអ្នកកាន់កាន់លុយ តាមបញ្ជារបស់លោកអភិបាលស្រុក
១២- ស៊ីលុយឈ្នួល រថយន្ដដឹកកម្មករមកពីថៃទៅតាមឃុំភាគច្រីនឲ្យខាងលោកមេឃុំចេញពាក់កណ្ដាល ខាងសាលាស្រុកមិនមានលុយចេញទេ ហើយសមត្ថកិច្ចដែលមកយាមពលករមកពីប្រទេសថៃ តាមឃុំនាយករដ្ឋបាលមិនដែលទូទាត់ប្រាក់ឧបត្ថម្ភឲ្យទេ
១៣-លុយ និងសម្ភារផ្សេងៗដែលសប្បុរសជនឧបត្ថម្ភទៅរដ្ឋបាលស្រុក ដើម្បីចូលរួមការងារទប់ស្កាត់ជំងឺកូវីដ គឺលោកអភិបាលស្រុក និងលោកនាយករដ្ឋបាល សាលាស្រុក ស៊ីដាច់រហូត ។

ចំណែកគ្រឿងសម្ភារដោះស្រាយការហូបចុកដែលសប្បុរសជន ឧបត្ថម្ភមកគឺយកទុកក្នុងឃ្លាំង មិនព្រមយកទៅដោះស្រាយ ការហូបចុកជូនកងកម្លាំងដែលពាក់ព័ន្ធនោះទេ សូម្បីជំនួយឧបត្ថម្ភរបស់លោកជំទាវគតិសង្គហបណ្ឌិត ម៉ែន សំអន ដែលឧបត្ថម្ភសម្រាប់ការងារទប់ស្កាត់ជំងឺកូវីដ ក៏លោកអភិបាលស្រុកមិនដែលយកទៅដោះស្រាយ ការហូបចុកជូនកងកម្លាំង និងមន្ត្រីកំពុងបំពេញបេសកកម្ម ដែលពួកគាត់ដេកយាមហាលក្តៅ ហាលភ្លៀងដែរ។

ទាក់ទងការចោទប្រកាន់ខាងលើនេះ លោក សុខា រ៉ាម អភិបាលស្រុករំដួល បាននដិសេធថា លោកមិនបានប្រព្រឹត្ដទង្វើទាំងអស់នេះ ដូចការចោទប្រកាន់នោះទេ និងមិនមែនជារឿងមិនពិតទេ។ សព្វថ្ងៃលោកមានតែចំណាយលុយផ្ទាល់ខ្លួន សម្ភារ សម្រាប់ផ្គត់ផ្គង់ជូនកងកម្លាំងថែមទៀតផង៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

spot_img
×