Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ជនល្មើសម្នាក់ជិះម៉ូតូ​ម៉ាក​ CB​ ហុងដា​ ​បាន​មក​កាក់​ស្ទាក់​កាប់​បុរសម្នាក់​ តែ​សំណាងល្អ ​គាត់​គេច​ផុត​ ត្រូវ​ចំ​ក្បាល​ម៉ូតូ

spot_img

កណ្តាល​ ៖ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ សូម​ឆ្លើយ​តប​ជូន​គណនី​ហ្វេ​ស​បុក​ឈ្មោះ​ Ro​ TH​ ដែល​បាន​ផ្ញើ​សារ​ក្នុង​ប្រអប់​សារ​ផេ​ក​ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​ខ្លឹមសារ​ថា​ ៖​ សូម​គោរព​ឯក​ឧត្ត​ស្នងការ​នគរបាល​ខេត្តកណ្តាល​ កណ្តាល​យប់​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ១១៖០០​ នាទី​យប់​ ខ្ញុំបាទ​ បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​គូ​ដណ្តឹង​របស់ខ្ញុំ​ភូមិ​បឹង​ខ្យា​ង​ ឃុំ​បឹង​ខ្យា​ង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ផ្លូវជាតិ​លេខ​២​ ឆ្ពោះទៅ​កាន់​ផ្ទះ​របស់ខ្ញុំ​នៅ​ភូមិ​ព្រែក​ស្លែង​ ឃុំ​ព្រែក​ស្លែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ មាន​ម៉ូតូ​ម៉ាក​ CB​ ហុងដា​ កាប់​ប្លន់​មក​លើ​ រូប​ខ្ញុំបាទ​ ត្រូវ​ចំ​ក្បាល​ម៉ូតូ​របស់​ខ្ញុំបាទ​ ប៉ុន្តែ​មិន​បាន​សម្រេច​ខ្ញុំបាទ​មិន​បាន​រង​របួស​ទេ​ អាស្រ័យ​ដូច​បាន​រៀបរាប់​ខាងលើ​ សូម​ឯកឧត្តម​ស្នងការ​មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​រូប​ខ្ញុំបាទ​ផង​ សូម​ឯកឧត្តម​ស្នងការ​មេត្តា​ទទួល​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​ អំពី​ខ្ញុំបាទ​ផង​។​

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុម​ប្រតិកម្ម​រហ័ស​ខេត្ត​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​អធិការ​ និង​ក្រុម​ប្រតិកម្ម​រហ័ស​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង​ បាន​បញ្ជា​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង​ ស្រាវជ្រាវ​ករណី​ខាងលើ​។​

​ជា​លទ្ធផល​ ៖​ នៅ​ថ្ងៃ​៣១​ ខែកក្កដា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ ០៨និង៣០​នាទី​ព្រឹក​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង​ បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​ជន​រង​គ្រោះ​ឈ្មោះ​ សួង​ ណា​វុ​ធ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ព្រែក​ស្លែង​ ឃុំ​ព្រែក​ស្លែង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ មុខរបរ​មន្ត្រី​ពន្ធនាគារ​ ដែល​ត្រូវជា​ម្ចាស់​ហ្វេ​ស​បុក​ឈ្មោះ​ Ro​ TH​ ដើម្បី​ធ្វើការ​សាកសួរ​ព័ត៌មាន​បន្ថែម​ហើយ​គាត់​បាន​បញ្ជាក់​ថា​ ៖​ វេលា​ម៉ោង​១១:០០​នាទី​យប់​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​២​ ចំណុច​ស្ពាន​បឹង​បន​ ស្ថិត​ក្នុង​ដី​ភូមិ​បឹង​ខ្យា​ង​ ឃុំ​បឹង​ខ្យា​ង​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ មាន​ជន​បង្ក​ម្នាក់​(​ពុំ​ស្គាល់​អត្តសញ្ញាណ​)​ ប្រដាប់​ដោយ​កាំបិត​ ជិះ​ម៉ូតូ​ម៉ាក​ CB​ ហុងដា​ បាន​មក​កាក់​ស្ទាក់​កាប់​មក​លើ​រូប​គាត់​ តែ​សំណាងល្អ​គាត់​គេច​ផុត​ ត្រូវ​ចំ​ក្បាល​ម៉ូតូ​របស់​គាត់​វិញ​ ហើយ​ជន​បង្ក​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។​

​បន្ទាប់​ពី​បាន​ធ្វើការ​បំភ្លឺ​រួច​ ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង​ ដើម្បី​សូម​ឲ្យ​កម្លាំង​ប៉ុស្តិ៍​ និង​កម្លាំង​ជំនាញ​ស្រាវជ្រាវ​វែកមុខ​រកមុខ​សញ្ញា​ជនល្មើស​ខាងលើ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×