Wednesday, May 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល សម្រេចជ្រើសរើស យកវ៉ាក់សាំង AstraZeneca សម្រាប់ចាក់ដូសទី៣ ជូនប្រជាពលរដ្ឋ

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថារាជរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងដូសទីបី ជូនពលរដ្ឋ ដោយប្រេីវាក់សាំង អាស្ត្រាហ្សានីការតែម្តង។

ក្នុងឱកាសអញ្ជើញបើកយុទ្ធនាការ ចាក់ថ្នាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ ១២ ដល់ក្រោម ១៨ឆ្នាំ ព្រឹកថ្ងៃអាទិត្យ ទី១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំបានឯកភាពរួចហើយកាលពីម្សិលមិញ ដែលថានឹងចាក់ដូសទី៣ ជូនពលរដ្ឋកម្ពុជា ដោយប្រើវ៉ាក់សាំងអាស្រ្តាហ្សេនេកា សម្រាប់ពលរដ្ឋដែលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ឬស៊ីណូហ្វាម ហើយសម្រាប់អ្នកចាក់អាស្រ្តាហ្សេនីការ (AstraZeneca) ត្រូវចាក់ដូសទី៣ ដោយប្រើវ៉ាក់សាំងស៊ីណូវ៉ាក់។ ប៉ុន្តែការចាក់ដូសទី៣នេះ ត្រូវផ្តោតទៅលើក្រុមជួរមុខ ដែលមានប្រមាណ ៥០ម៉ឺន ទៅ ១លាននាក់សិន ហើយពលរដ្ឋនឹងចាក់តាមក្រោយ ហើយការទិញវ៉ាក់សាំងអាស្រ្តាហ្សេនីការ សម្រាប់ចាក់ដូសទី៣នេះ គឺត្រូវទិញតាមយន្តការកូវ៉ាក់ ដែលមាននៅកូរ៉េខាងត្បូង ជប៉ុន និងឥណ្ឌា។

សម្តេចតេជោ បញ្ជាក់ថា ប្រជាពលរដ្ឋដែល ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាមរួចហេីយ នឹងទទួលបានការចាក់ដូសទីបីគឺ អាស្ត្រាហ្សានីការ តែម្តង ។ សម្តេចតេជោ បានណែនាំឱ្យបញ្ជាទិញអាស្ត្រាហ្សានីការ ដេីម្បីត្រៀមចាក់ជាដូសទីបី ជូនពលរដ្ឋដែល ចាក់វ៉ាក់សាំងលេីកទីពីររួចរាល់។ ការចាក់ដូសទីបី ដែលប្រើអាស្ត្រាហ្សានីការ នឹងមិនធ្វេីលេីក្មេងទេ ដោយសារអាស្ត្រាហ្សានីការ ត្រូវ បានហាមឃាត់ចំពោះក្មេង ។

សម្តេចតេជោ បញ្ជាក់ថា ដោយឡែកចំពោះអ្នកចាក់ដូសទី ១ ទី២ អាស្ត្រាហ្សានីការវិញនោះ នោះដូសទីបី មិនទាន់កំណត់ថាត្រូវចាក់ វ៉ាក់សាំងមួយណានោះទេ ។ ការចាក់ដូសទីបី នឹងធ្វេីឡេីងចំពោះក្រុមជាអទិភាព ក្រុមជួរមុខជាមុន ដែលមានមនុស្សប្រមាណ ៥០ម៉ឺន នាក់ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមានថវិកាបម្រុងនៅក្នុងដៃគ្រប់គ្រាន់ សម្រាប់ទិញវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដែលគ្រាន់តែចុះកិច្ចសន្យាទិញភ្លាម យើងនឹងផ្តល់លុយទៅឲ្យគេភ្លាមដោយមិនបង្អង់យូរនោះឡើយ។

សម្តេចតេជោ ៖ នៅក្នុងខែសីហានេះ កម្ពុជាយើងនឹងទទួលបាននូវវ៉ាក់សាំងប្រមាណ ៧លានដូសបន្ថែមទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×