Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចហេង សំរិន ៖ សូមចៅ ក្មួយៗគ្រប់អាយុទៅទទួលវ៉ាក់សំាងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា

spot_img

ភ្នំពេញ ៖ សម្ដេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១ ខែសីហាឆ្នាំ ២០២១ នេះតាមរយៈផេកហ្វេសប៊ុកផ្លូវការថា ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩ ដល់កុមារនិងយុវវ័យ ដែលមានអាយុពី១២ ដល់១៧ឆ្នាំ។ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទំាងអស់ដែលមានបុត្រធីតា គ្រប់អាយុទទួលវ៉ាក់សំាង នាំកូនចៅទៅទទួលថ្នាំបង្ការជំងឺដ៏សាហាវកូវីដ-១៩ ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា។

វ៉ាក់សំាងជាមធ្យោបាយមួយដែលធ្វើឱ្យប្រទេសយើង ក៏ដូចជាពិភពលោកទំាងមូលអាចគ្រប់គ្រងជំងឺកូវីដ១៩ បាននៅក្នុងខាងមុខ និងដើម្បីយើងបានវិលទៅភាពជាប្រក្រតីនៅក្នុងការបន្តដំណើរកសាង អភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ជាពិសេសបុត្រធីតារបស់យើងបានវិលទៅសិក្សានៅតាមសាលារៀនជាធម្មតាបាន។

ការផ្តល់វ៉ាក់សំាងដល់ក្មួយនិងចៅៗ ដែលមានអាយុពី១២ ដល់១៧ឆ្នាំ ជាជំហ៊ានថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលបានខិតខំប្រមូលគ្រប់មធ្យោបាយ និងធនធានក្នុងការស្វែងរកវ៉ាក់សំាង មកចាក់ជូនពលរដ្ឋយើងដោយគិតថ្លៃ។ ផែនការចាក់វ់ាក់សំាងជូនពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ឱ្យបាន១០លាននាក់ក្នុងចំណោមពលរដ្ឋទំាងអស់នោះ ឃើញថាជិតបញ្ចប់ទៅដោយជោគជ័យហើយ។ ចំណែកការទទួលបានវ៉ាក់សំាងពីប្រទេសជាមិត្ត និងដៃគូរអភិវឌ្ឍន៍វិញ យើងទទួលបានជាហូហែរធ្វើឱ្យកម្ពុជាយើងមិនខ្វះវ៉ាក់សំាងជាក់ជូនពលរដ្ឋទំាងចាស់ទំាងក្មេងនោះឡើយ។

ឆ្លៀតឱកាសនេះ សម្តេច សូមសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលនៅក្នុងការកៀរគរស្វែងរកវ៉ាក់សំាងមកចាក់ជូនពលរដ្ឋ និងបានចាត់វិធានការបន្តបន្ទាប់ដើម្បីធានាការពារអាយុជីវិតពលរដ្ឋ និងគ្រប់គ្រងស្ថានការណ៍សង្គម សេដ្ឋកិច្ចបានយ៉ាងល្អ មានប្រសិទ្ធភាព នៅក្នុងគ្រាដ៏លំបាកប្រឈមនិងសត្រូវគ្មានរូបរាងនេះ។

សម្តេចពញាចក្រី បានមានប្រសាសន៍ថា ” ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទំាងអស់ រួមនិងដៃគូអភិវឌ្ឍន៍ទំាងឡាយដែលបានចូលរួមយ៉ាងសកម្មជាមួយកម្ពុជា ក្នុងការបរិច្ចាគវ៉ាក់សំាង សម្ភារៈនានាដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដនេះ”។

សូមជនរួមជាតិទំាងអស់បន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលឱ្យបានហ្មត់ចត់។

យើងនិងទទួលបានសេចក្តីសុខពេញលេញវិញ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ទំាងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×