Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរឆក់២នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាង ចាប់វាយខ្នោះបានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះបានសម្រេច

ភ្នំពេញ ÷ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍គោកឃ្លាង ជិះម៉ូតូដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្រោយពេលធ្វើសកម្មភាពឆក់យកកាបូប ពីជនរងគ្រោះការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ស្ថិត នៅចំណុចមុខស្ថានីយ៍ប្រេងBVM ផ្លូវ២០១១ កែងផ្លូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កដោយជនសង្ស័យចំនួន០៣នាក់ (គេចខ្លួន ០១នាក់ឈ្មោះវណ្ណ) មធ្យោបាយម៉ូតូ០៣គ្រឿង ។

ជនសង្ស័យ០២នាក់ ៖ ១-ឈ្មោះ សុវណ្ណ ណ្ណារិទ្ធ (ហួរ) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទំនិញអនឡាញ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) , ២-ឈ្មោះ សៀង សុភ័ក្ត្រា (ត្រា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកទំនិញអនឡាញ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (គ្នានសារធាតុញៀន) បានធ្វើសកម្មភាពជិះម៉ូតូឆក់យកកាបូបស្ពាយ ពីជនរងគ្រោះឈ្មោះ នី សឿន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ កាបូបស្ពាន០១ , លុយខ្មែរ៦០០.០០០រៀល , ទូរស័ព្ទដៃណូគារចុចពិល០១គ្រឿង , សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌សលយខៀវ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IL-2091 , ២- ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខភ្នំពេញ1IQ-2745 របស់ជនសង្ស័យ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ៖សួង សាម

×