Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនមន្ត្រីយោធាផ្កាយ២ សូយ ចាន់សឿន ពាក់ព័ន្ធការប្រើអំពើហិង្សាលើស្ត្រីម្នាក់ ដែលត្រូវជាគូស្នេហា តាមដីការរបស់តុលាការខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ចៅក្រមស៊ើបសួរ នៃតុលាការខេត្តកំពង់ស្ពឺ កាលពីល្ងាច ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២១ បានចេញដីកា បង្គាប់អោយឃុំខ្លួនអតីត មន្រ្តីយោធាផ្កាយ២ម្នាក់ ឈ្មោះ សូយ ចាន់សឿន ភេទ ប្រុស អាយុ៤៥ ឆ្នាំ និងបានបញ្ជូនគាត់ ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្ត ដើម្បីរងចាំសវនាការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធនឹងការប្រើអំពើហិង្សា និងចាប់បង្ខាំងស្រ្តីម្នាក់ ដែលត្រូវ ជាគូរស្នេហានឹងគ្នា ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ កាលពីអំឡុងខែ មករា ឆ្នាំ ២០២១ កន្លងទៅនេះ។

នេះបើយោងតាមការបញ្ជាក់ប្រាប់អោយដឹង អំពីសំណាក់ លោកឧត្តមសេនីយ៍ទោសម សាមួន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដល់ភ្នាក់ងារអ្នកយកព័ត៌មាន នៃ មជ្ឈមណ្ឌលព័ត៌មាន CEN នៅថ្ងៃ អាទិត្យ ទី១ ខែសីហា ២០២១នេះ។

យោងតាមដីការបង្គាប់ឲ្យឃុំខ្លួន ដែលចេញដោយ ចៅក្រមស៊ើបសួរ តុប ឈុនសុង បានឲ្យដឹងថា នៅក្នុងសំណំុរឿងក្តីខាងលើនេះ ជនជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ដែលមាន មានឋាន: ជាឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិនេះ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ ពីបទ «ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់» តាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ ទៅ ស្រ្តីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ ៤១ ឆ្នាំ ជាជនរងគ្រោះ ប្រព្រឹត្ត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ជនជាប់ចោទ ត្រូវបានប្តឹងអំពី ស្រ្តីរងគ្រោះ ឈ្មោះ ឌួង ហេម៉ាលីស ដែលអតីតគូស្នេហា និង ជាដៃគូរកស៊ី ជាមួយគ្នា។

គួររំលឹកថា សព្វថ្ងៃនេះ ស្ត្រីរងគ្រោះ ឈ្មោះ ឌួង ហេម៉ាលីស ក៏ត្រូវបានចាប់ខ្លួន និងជាប់ឃុំនៅក្នងពន្ធនាគារព្រៃសផងដែរ កាលពី ដើមខែ មិថុនា ឆ្នាំ ២០២១ ជាប់ពាក់ព័ន្ធនឹងករណីចេញសែកស្អុយជាង ៣ ម៉ឺនដុល្លារអាមេរិក ៕
រក្សាសិទ្ធិដោយះ ចន្ទា ភា

×